ខេត្តត្បូងឃ្មុំ៖នារសៀលថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាមអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រែកតានង់ ស្រុកកោះសូទិន ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ សមាជិកគណៈកម្មធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត ថ្លែងថា សមិទ្ធផលដែលបានលេចជារូបរាងឡើងនាពេលនេះ គឺជាសំណង់ប្រវត្តិសាស្ត្រសម្រាប់គណបក្សឃុំ ព្រែកតានង់ និយាយរួម រាល់សមិទ្ធិផលដែលរីកដុះយ៉ាងឆាប់រហ័ស គឺកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលសម្តេចតេជោគឺជាមេដឹកនាំប្រកបដោយធម៌, យុត្តិធម៌, គុណធម៌, មិនរត់ចោលប្រជាពលរដ្ឋក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវម៉ឺងម៉ាត់ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន និងសូមបន្តប្រកាន់យកការសម្រេចចិត្តដ៏ត្រឹមត្រូវបែបនេះនៅក្នុងឆ្នាំ២០២២ និង២០២៣ ក៏ដូចជាពេលខាងមុខៗទៀត ដើម្បីអនាគតប្រទេសជាតិយើង។
ជាកិច្ចបញ្ចប់ អង្គពិធីទាំងមូលក៏បានទះដៃយ៉ាងកងរំពងចូលរួមគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់បេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលអនាគត៕