ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រែកតានង់ ស្រុកកោះសូទិន
កំពង់ចាម)៖ឯកឧត្តម ខៀវ កាញារីទ្ធ សមាជិកគណៈកម្មធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រែកតានង់ ស្រុកកោះសូទិន។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា សមិទ្ធផលដែលបានលេចជារូបរាងឡើងនាពេលនេះ គឺជាសំណង់ប្រវត្តិសាស្ត្រសម្រាប់គណបក្សឃុំ ព្រែកតានង់ និយាយរួម រាល់សមិទ្ធិផលដែលរីកដុះយ៉ាងឆាប់រហ័ស គឺកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលសម្តេចតេជោគឺជាមេដឹកនាំប្រកបដោយធម៌, យុត្តិធម៌, គុណធម៌, មិនរត់ចោលប្រជាពលរដ្ឋក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវ ម៉ឺងម៉ាត់ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន និងសូមបន្តប្រកាន់យកការសម្រេចចិត្តដ៏ត្រឹមត្រូវបែបនេះ នៅក្នុងឆ្នាំ២០២២ និង២០២៣ ក៏ដូចជាពេលខាងមុខៗទៀត ដើម្បីអនាគតប្រទេសជាតិយើង៕