ចេញផ្សាយថ្ងៃទី២៩ខែមីនាឆ្នាំ២០២២
ខេត្តស្ទឹងត្រែង៖សង្វៀនជល់មាន់ បើកលេងយ៉ាងអនាធិបតេយ្យ នៅក្នុងព្រៃចំការកៅស៊ូមួយកន្លែងស្ថិតនៅចំណុចអូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
បើតាមប្រភពពីប្រជាពលរដ្ឋបានដឹងថា៖សង្វៀនជល់មាន់ដ៏ធំមួយកន្លែងដែលបើកដំណើរការលេងជារៀងរាល់ថ្ងៃ ហើយ សមត្ថកិច្ចពាក់ពន្ធ័នៅមូលដ្ឋានមិនបានបង្ក្រាប់ព្រោះមើលអត់ឃើញ។
ជាមួយនឹងសកម្មភាពនៃការបើកឲ្យដំណើរសង្វៀនជល់មាន់នៅចំណុចខាងលើនេះគេបានជួលមនុស្សពីរនាក់នៅចាំមើលផ្លូវ មិនអោយអ្នកសារព័ត៌មានចូលទៅយករូបភាពនិងអ្នកណាមានការសង្ស័យគេមិនអោយចូលនោះទេ។
ប្រភពដ៍ដែលបានឲ្យដឹងទៀតថា៖សង្វៀនជល់មាន់នៅចំនុចទីតាំងខាងលើគឺបានបើកលេងជាយូរណាស់មកហើយគឺគ្មានការរំខានដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្នុងខេត្តស្ទឹងត្រែងនោះទេ ។
ប្រជាពលរដ្ឋលើកឡើងថានៅ ក្នុងវេទិកាសាធារណះអាជ្ញាធរ ខេត្ត ស្រុក ក្រុង តែងតែលើក ឡើងពីលក្ខណះ សម្បត្តិរបស់ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ។
ប៉ុន្តែនៅពេលបច្ចុប្បន្ននេះគេសង្កេត ឃើញថា៖ កម្លាំងសមត្ថកិច្ចពាក់ ព័ន្ធថ្នាក់ក្រោម ហាក់មិនមានវិធានការទប់ស្កាត់និងបណ្ដែត បណ្ដោយឲ្យមានការបើកលេងល្បែងសុីសងយ៉ាងអនាធិបតេយ្យនៅតាមមូលដ្ឋានរបស់ខ្លួន ។
ជាក់ស្តែងកាលពីថ្ងៃទី ២៧មិនា នេះ មានមនុស្សជាច្រើននាក់បាននាំគ្នាចូលលេងល្បែងបញ្ជល់មាន់ នៅចំណុចខាងលើគឺដោយភាពស្ងប់ស្ងាត់ អត់មានការខ្លាចរសមត្ថកិច្ចជំនាញពាក់ព័ន្ធនោះឡើយ ។
ពាក់ព័ន្ធរឿល្បែងសុីសងខុសច្បាប់ខាងលើអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺឬបកស្រាយពីលោកវរសេនិយ៍ឯក ឈូក កុម៉ល់ អធិការនគរបាលក្រុងស្ទឹងត្រែងបានទេព្រោះគ្មានលេខទូរស័ព្វ។
ពលរដ្ឋបានស្នើឲ្យ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងក៏ដូចជាស្នងការនគរបាលខេត្ត ចាត់វិធានការទៅលើទី តាំងសង្វៀនជល់មាន់ខុស ច្បាប់នៅចំណុចខាងលើដើម្បីចូលរួមការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចផងទាន ៕(វគ្គ១)
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើង នឹងរងចាំការបំភ្លឺជាបន្តបន្ទាប់ពីសំណាក់សមត្ថកិច្ចក្នុងមូលដ្ឋាន រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ការិយាល័យនិពន្ធ៖097 52 66 779/015 29 3964