លើកដែក៖នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២
ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាត ស្នងការរងផែនការងារសេនាធិការ ដឹកនាំក្រុមការងារសហការជាមួយអាជ្ញាធរស្រុកលើកដែក បានរៀបចំពិធីផ្សព្វផ្សាយស្តីពីការពង្រឹង គាំទ្រ ជំរុញការងារនគរបាលន សហគមន៍ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាពជូនដល់មេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សា ប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ និងប្រជាការពារក្នុងស្រុកលើកដែក។