ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ភរិយា សម្តេចក្រឡាហោម ចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៥២២គ្រួសារ នៅស្រុកឯកភ្នំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅថ្ងៃ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២

លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡា ហោម ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និង ចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកចំនួន ៥២២គ្រួសារ នៅស្រុកឯកភ្នំ។

ឯកឧត្តម ស សុខា បានមានប្រសាន៍ថា ក្នុងនាមសម្តេចក្រឡាហោម និងលោកជំទាវ សូមឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាអនុវត្តគោលការ៥ចំណុច ដែលរួមមាន៖

ទី១. សូមបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ តាមរយៈការអនុវត្តរាល់វិធានការចាំបាច់នានា ដែលក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរបានណែនាំ ដោយចាប់ផ្តើមពីការការពារខ្លួនឯង សមាជិកគ្រួសារ កុំឱ្យឆ្លងជំងឺនេះ និងទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស តាមដំណាក់កាលដែលរាជរដ្ឋាភិបាលផ្តល់ជូន ។

ទី២. បន្តស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ក្នុងករណីមានតម្រូវការចាំ បាច់នានា ដើម្បីអាជ្ញាធរដោះស្រាយ ឬក៏ចាត់បញ្ជូន ក៏ដូចជាមានសំណើមកកាន់ថ្នាក់លើបន្ត ។

ទី៣. សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការដាំដុះដំណាំផ្សេងៗ ចិញ្ចឹមសត្វ និងអនុវត្តកម្មវិធីវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាព និងសម្រាលដល់ការលំបា កក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ទី៤. សូមអាជ្ញាធរមូលដ្ឋាន បន្តខិតខំប្រឹងប្រែងតាមដានរាល់ស្ថានភាពជីវភាពរបស់ប្រជាពល រដ្ឋ ដោយកំណត់មុខសញ្ញាជនរងគ្រោះ និងជនងាយរងគ្រោះក្នុងបរិការណ៍ នៃវិបត្តិកូវីដ-១៩ ឱ្យបាន ដើម្បីងាយស្រួលក្នុងការត្រៀមលក្ខណៈជួយអន្តរាគមន៍បានទាន់ពេលវេលា។ ពោលគឺមិនត្រូវទុកពលរដ្ឋណាម្នាក់ ដែលមានបញ្ហាឱ្យនៅរងាឯកា ដោយយើងមិនបានដឹងនោះទេ ពិសេសមិនត្រូវឱ្យមានការរើសអើងកើតឡើងឡើយ ។

ទី៥. សូមអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអនុលោមទៅតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ។

នាឱកាសនោះផងដែរ លោកជំទាវ ញ៉ែម សាខន ស ខេង និង ឯកឧត្តម ស សុខា ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ចែកជួនដល់ប្រជាពលរដ្ឋជួបការលំបាកចំនួន ៥២២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, អំបិល២គីឡូក្រាម, ទឹកបរិសុទ្ធ២កេស, ម៉ាស១ប្រអប់, ខោអាវកីឡា១កំប្លេ, និងថវិកាចំនួន ២ម៉ឺនរៀល ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!