ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ម្ចាស់ចម្ការម្នាស់ទឹកឃ្មុំមួយកន្លែងក្នុងខេត្តស្ទឹងត្រែងចែករំលែកបទពិសោធន៍ក្នុងការដាំដុះដែលទទួលបានទិន្នផលច្រើនហើយមានរសជាតិផ្អែមឆ្ងាញ់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ម្ចាស់ចម្ការម្នាស់ទឹកឃ្មុំមួយកន្លែងក្នុងខេត្តស្ទឹងត្រែងចែករំលែកបទពិសោធន៍ក្នុងការដាំដុះដែលទទួលបានទិន្នផលច្រើន ហើយមានរស ជាតិផ្អែមឆ្ងាញ់ដែលកំពុងមានតម្រូវការទីផ្សារ ខណៈដំណាំម្នាស់ទឹកឃ្មុំ ក៏ជាដំណាំដែលមានសក្ដានុពលមួយប្រចាំខេត្តស្ទឹងត្រែងផងដែរ។

លោក សាយ ពន្លឺចិត្តតាក់ករុណា ជាម្ចាស់ចម្ការម្នាស់ទឹកឃ្មុំស្ថិតនៅស្រុកសៀម បូក  ខេត្តស្ទឹងត្រែង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់ផ្ដើមផ្នែកកសិកម្មដាំម្នាស់នេះអស់រយៈពេលជាង១០ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ក៏ដូចជាបានជួយលើក ស្ទួយជីវភាពរបស់ប្រជាពល រដ្ឋនៅក្នុងតំបន់ថែមទៀតផង ។

លោកបានបន្តថា សម្រាប់ប្រជាកសិករទាំងអស់ដែលមានបំណងចង់ធ្វើ ឬក៏សាក ល្បងកសិកម្មផ្នែកដាំម្នាស់នេះគួរតែស្វែងយល់ពីបច្ចេកទេសក្នុងការដាំឱ្យបានច្បាស់លាស់ជាមុនសិន ទើបមិនធ្វើឱ្យខាត បង់ថវិកា។ជាមួយគ្នាលោកបានរៀបរាប់ពីបច្ចេកទេសមួយចំនួនក្នុងការដាំម្នាស់ទឹកឃ្មុំនេះឱ្យទទួលបានផលច្រើនតាមតម្រូវការ ដោយជាដំបូង :

ទី១- ការរៀបចំរង យើងត្រូវ ភ្ជួរដីឱ្យបានស្អាត ទុកចោល ១ សប្ដាហ៍។

ទី២- ការដាំម្នាស់ យើងដាំកូនម្នាស់ពីលើចង្អូរដែលដាក់ជីអាចម៍ គោ ដែលមាន ចន្លោះ ពី គុម្ព មួយ ទៅ គុម្ព មួយប្រវែង ពី ៣ ទៅ ៤ តឹក និង ចន្លោះ រង ប្រវែង ពី ៦ ទៅ ៨ តឹក ។

ទី៣- ការសម្អាតស្មៅ ពូនគល់ និង ការគ្របរង ទី៤- ការដាក់ជី ការដាក់ជី ទ្រាប់បាត : យើង ដាក់ជីលាមកសត្វ ប្រមាណ ៣ ការុង ឬ ៣០ គីឡូក្រាម ពីលើចង្អូររង ប្រវែង ២០ ម៉ែត្រ រួចកាប់ជ្រោយ ឱ្យបាន សព្វ មុនពេលដាំ ។

លោកបានបញ្ជាក់ថា មូលហេតុដែលលោកដាំម្នាស់ទឹកឃ្មុំនេះដោយសារលោកមើលឃើញពីទីផ្សារម្នាស់ព្រោះម្នាស់គឺជាដំណាំមួយប្រភេទដែលមានសក្ដានុពលនៅក្នុងប្រទេសយើង គឺអាចយកមកផលិតនឹងកែច្នៃចេញជាផលិតផលសម្រេចបានជាច្រើនមុខផ្សេងៗគ្នា ណាមួយគឺលោកគិតថាបើលោកដាំម្នាស់បានជោគ ជ័យហើយអាចមានលទ្ធភាពបើករោងចក្រនឹងអាចបង្កើនការងារធ្វើឱ្យប្រជាពលរដ្ឋនៅ ក្នុងខេត្តរបស់លោកបានកាន់ តែច្រើន ជាពិសេសគឺបានលើកស្ទួយវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសបានថែមទៀតផង។

«មូលហេតុដែលធ្វើម្នាស់ទឹកឃ្នុំនេះ ដើមឡើយពីដំបូងគឺវាល្អ ហើយការដាំដុះម្នាស់របស់កសិករនៅខេត្តស្ទឹងត្រែងនឹងវាមិនទាន់គ្រប់ គ្រាន់ទេ ហើយទាក់ទងនឹងបច្ចេកទេសក្នុងការដាំវាអត់ទាន់ទំនើប គេហៅថាទំនើប កម្មបែបកសិកម្ម គឺអត់ទាន់មានលក្ខណៈទំនើបបែបកសិកម្មទេ រឿងមួយទៀតដែលខ្ញុំត្រូវតែជំរុញ ព្រោះខ្ញុំឃើញថា វាជាសក្ដានុពលមួយដែលយើងអាចចាប់ផ្ដើមពីខ្នាតតូច ប្រសិនបើយើងអាចបង្កើតរោងចក្របាន ទៅមិនត្រឹមតែដាំមានជីវភាពរស់បានតែខ្លួនឯងនោះទេ គឺពួក គាត់ក៏អាចរស់បានដែរ តាម រយៈការងារដែលយើងធ្វើនេះចឹងអ្វីដែលចង់បានទៀតគឺការងារបង្កើតរោងចក្រផលិតនឹងកែច្នៃម្នាស់»។

លោកបានអំពាវនាវ ទៅកាន់អ្នកវិនិយោគទាំងអស់ប្រសិន បើមានចំណាប់អារម្មណ៍ផ្នែកកសិកម្មដាំម្នាស់ទឹកឃ្មុំនេះ អាចធ្វើការចូលរួមសហការគ្នាបានដើម្បីជាការរកប្រាក់ចំ ណូលសម្រាប់ខ្លួនឯង និងក៏ជាចំណែកមួយសម្រាប់លើក ស្ទួយវិស័យកសិកម្មក្នុងប្រទេ សយើងឱ្យកាន់តែរីកចម្រើនថែកទៀតផង។

សូមបញ្ជាក់ថា លោកសាយ ពន្លឺចិត្តតាក់ករុណា បានជោគ ជ័យលើការដាំម្នាស់ទឹកឃ្មុំនេះជាង ១ឆ្នាំមកហើយ ដោយបានដាំម្នាស់ប្រមាណ ១០ ហិកតា ដែលក្នុងមួយផ្លែ មានទម្ងង់ ១គីឡូ៣ខាំ ទៅ ២គីឡូ ២ខាំ និងមានតម្លៃ ១២០០០ រៀល ទៅ ១៦០០០រៀល ក្នុងមួយគីឡូក្រាម៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!