ចេញផ្សាយថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២
បើតាមប្រភព ពីប្រជាពលរដ្ឋលោកបានអោយដឹងថា រថយន្តសាំយ៉ុង តែងតែដឹកជញ្ជូនឈើចេញពីខេត្តក្រចេះ មកខេត្តត្បូងឃ្មុំទាំងថ្ងៃទាំងយប់។
ប្រជាពលរដ្ឋលោកបានបន្តទៀតថា កាដែលក្រុមឈ្មួញនាំគ្នាដឹកជញ្ជូនឈើបែបនេះមិនដឹងថាមានច្បាប់ឬអត់ច្បាប់នោះទេ ព្រោះគាត់មិនដែលឃើញសមត្ថកិច្ចពាក់ពន្ធ័ឬមន្រ្តីរដ្ឋបាលព្រៃឈើបង្ក្រាប់និងសួនាំអ្វីឡើយ។
ជាពិសេសនៅព្រឹកថ្ងៃទី 31 ខែមីនាឆ្នាំ 2022 វេលាម៉ោង 5 .30 នាទីមានរថយន្តដឹកឈើចំនួន 4 គ្រឿងបានដឹកចេញពីខេត្តក្រចេះចូលមកលក់នៅក្នុងខេត្តត្បូងឃ្មុំ។
បើតាមប្រភពព័ត៌មាន បានអោយដឹងថា ឈ្មួញឈើឈ្មោះ វីរៈ បាននាំគ្នាសំរុកដឹកឈើទាំងយប់ទាំងថ្ងៃដោយមិនមានសមត្ថកិច្ចពាក់ពន្ធ័ឬរដ្ឋបាលព្រៃឈើណាមានវិធានការចុះបង្ក្រាបឡើយ។
ប្រជាពលរដ្ឋលោកបានដាក់កាសង្សយ័ថា ឈ្មួញឈើមានឈ្មោះ វីរៈ
ជាអ្នករត់ការពីក្រោយហើយមើលទៅបានជាមិនមានសមត្ថកិច្ចណាអើពើក្នុងកាបង្ក្រាប់ឬមួយឈ្មោះវីរៈ មានខ្នងធំ បានដឹកជញ្ជូនឈើជារៀងរាល់ថ្ងៃដឹកពីខេត្តក្រចេះ យកទៅលក់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។(វគ្គ១)
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើង នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ការិយាល័យនិពន្ធ៖015293964/0975266779