ខេត្តត្បូងឃ្មុំ៖ថ្ងៃសុក្រទី០១ខែមេសា ឆ្នាំ ២០២២
ទីតាំងប្រជល់មាន់និងអាប៉ោង ស្ថិតនៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលមានម្ចាស់ឈ្មោះ ហាក់ បានបើកលេងជារាងរាល់ថ្ងៃ ដោយគ្មានការំខានពីមន្រ្តីមូលដ្ឋានឬសមត្ថកិច្ចពាក់ពន្ធ័សោះឡើយ។
ពលរដ្ឋកាន់តែដាក់ការ សង្ស័យថា មានខ្នងអាងខ្សែរ ធំៗណាស់ហេីយ ទេីបបានល្បែងសុីសងទាំងនេះ ដំណើរការបាន ដោយរលូនគ្មានខ្វល់ ពីសំណាញ់ផ្លូវច្បាប់បន្តិចណាសោះទ្បេីង សង្ស័យអស់លោកបានទទួល សំណែនសែនព្រេន ខ្លះៗអស់ហេីយទេដឹង ឬក៏បានសេីមមាត់សេីម ក ហេីយដឹង ទេីបបានជាមិនហានចុះបង្ក្រាបឬក៏ខ្លាចអំណាចទឹកលុយ ពីម្ចាស់ បន ល្បែង បែរជាបណ្ដែតបណ្ដោយ ឲ្យក្រុមអ្នកញៀនល្បែងទាំងនោះ ចេញចូលទៅលេងបានដោយសេរី ហាក់បីដូចជាមិនមានការរំខាន ដល់សមត្ថកិច្ច អាជ្ញាធរ ក្នុងមូលដ្ឋានទល់តែសោះ។
គូរំលឹកដែរថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ។
ថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត-១៩ ទើបនិងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងបេីកល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះឡេីយ៕
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើង នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ការិយាល័យនិពន្ធ៖0975266779/015293964