ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃចន្ទ ០៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានចូលរួមក្នុងពិធីសម្ពោធអគារស្នាក់នៅ និងសមិទ្ធិផលនានា របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
ពិធីសម្ភោធនាឱកាសនេះដែរ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឧត្តមសេនីយ៍ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុងតាខ្មៅ មន្រ្ដីរាជការ និងអតីតយុទ្ធជន និងគ្រួសារកងទ័ព ទូទាំងខេត្តកណ្តាល។