ខេត្តព្រះវិហារ៖ ថ្ងៃទី4 ខែមេសា ឆ្នាំ2022.
បទល្មើសព្រៃឈើនៅតែមានសន្ទុះឡើងយ៉ាង គគ្រឹក គគ្រេង សមត្ថកិច្ចជំនាញពាក់ព័ន្ធរួមនិងអាជ្ញាធរគ្មានសមត្ថភាពបង្ក្រាប ចាញ់ស្នេហ៍និងមន្តអាគមរបស់អ្នកស្រីលេង ធារ៉ា បង្ក្រាបមិនកើតទន់ដៃ ទន់ជើង ធ្វើឱ្យសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងមមាញឹក តាមរយៈគោយន្តកន្ត្រៃដែលដឹកចេញពីព្រៃ យកមកស្តុកទុកនៅស្រុកឆែប ខេត្តព្រះវិហារ ។
តើអ្នកស្រីលេង ធារ៉ា បំផ្លាញធនធានធម្មជាតិ នៅលើទឹកដីខេត្តព្រះវិហារ ចំណែកឯកឧត្តមប្រាក់សុវណ្ណ អភិបាលខេត្តព្រះវិហារ មិនដែលហ៊ានប៉ះពាល់មេឧក្រិដ្ធជនព្រៃឈើ ទនោះដែរទេ? ឬមួយឯកឧត្តម ខ្លាចអ្នកស្រីលេង ធារ៉ាដែលល្បីថាមានខ្នងអ្នកធំនៅពីក្រោយ។
តើបទបញ្ជាសម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចជាម្ចាស់ម្លប់សន្តិភាព តែងតែដាស់តឿនបញ្ជាមន្ត្រីថ្នាក់ក្រោមជាតិ ឲ្យបង្ក្រាបបទល្មើសទាំងឡាយណាដែលនៅលើទឹកដីរបស់ខ្លួនគ្រប់គ្រង សម្ដេចលោក បានមានអនុសាសន៍ហើយថា ខូចតែអស់លោកមិនបង្ក្រាប។
ប្រភពព័ត៌មានបានបញ្ជាក់ថា ខេត្តព្រះវិហារជាកន្លែងស្តុកឈើដ៏ធំ សម្រាប់ដឹកចេញទៅតាមបណ្ដាខេត្តផ្សេងៗ ជារៀងរាល់យប់រាល់ថ្ងៃដូចហែរ កឋិន សមត្ថកិច្ចជំនាញពាក់ព័ន្ធដេកលង់លក់យ៉ាងសុខស្រួល រង់ចាំតែទូរស័ព្ទរោទិ៍តែប៉ុណ្ណោះ សព្វថ្ងៃនេះមហាជនបានមើលឃើញថារាល់បណ្ដាញសង្គមសារព័ត៌មាន មានការចាក់ផ្សាយពីបទល្មើសព្រៃឈើនៅក្នុងខេត្តព្រះវិហារ ជារៀងរាល់ថ្ងៃតែមិនដែលឃើញមានចំណាត់ការណាមួយនោះទេ ៕(វគ្គ១)
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើង នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ការិយាល័យនិពន្ធ៖0975266779/015293964