ខេត្តកណ្តាល៖នារសៀលថ្ងៃទី៤ខែមេសាឆ្នាំ២០២២
លោក អ៊ូ ឈាងអភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការអនុសាខាកកាបាទក្រហមកម្ពុជាស្រុក និងលោកជាប៊ុនធឿនប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយបានដឹកនាំ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចុះសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីថ្ងៃទី២ខែមេសាឆ្នាំ២០២២។
ចំនួន០១គ្រួសារមានសមាជិក០៧នាក់នៅភូមិស្លាបតាអោនឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្ដាល។ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះអង្គព្រះ
វិជ្ជានុរក្ខញាណ ខឹម សុផនព្រះអនុគណស្រុកកៀនស្វាយជាព្រះចៅអធិការវត្តស្លាកែតនិងជាព្រះប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមជាមួយព្រះមន្ត្រីសង្ឃស្រុក ព្រមទាំងក្រុមការងារកាកបាទក្រហមឃុំនិងអាជ្ញាធរដែនដី។
លោកអ៊ូឈាងអភិបាលស្រុកកៀនស្វាយមានប្រសាសន៍ថា!ថ្ងៃនេះក្នុងនាមលោកអភិបាលស្រុកកៀនស្វាយនិងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាននាំអំណោយយកមកចែកជូននាពេលនេះវាមិនបានគ្រាប់គ្រាន់ទេតែវាបានជួយដោះស្រាយបានមួយគ្រា។
លោកអ៊ូ ឈាងបន្តថា!រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជានិងសមេ្តចកត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាតែងតែជួយឧបត្ថម្ភជានិច្ចមិនដែលប្រកាន់និន្នាការឡើយជាក់ស្តែងនាពេលនេះបាននាំយកអំណោយមកជួយឧបត្ថម្ភផ្ទាល់តែម្តង។
លោកអភិបាលស្រុកកៀនស្វាយបានលើកឡើងថា!សូមបងប្អូនប្រជាពលរដ្ឋត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងដុស
ជម្រុញឲ្យបានគ្រប់ៗគ្នានិងត្រូវ។
អនុវត្ត៣កុំ ៣ការពារឲ្យបានខ្ចាប់ខ្ចួនតាមការណែនាំរបស់ក្រសួងសុខាដើម្បីទបស់ស្គាត់ឆ្លងជំងឺកូវីដ.១៩ និងត្រូវណែនាំកូន.ចៅជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
អំណោយទាំងនោះរួមមានអង្ករ ២៦០គីឡូក្រាម .ទឹកក្រូច ៦កេស.ទឹកសុទ្ធ ១០កេស. ទឹកស៊ីអ៊ីវ ៤កេស.
ទឹកត្រី៥កេស.មី៤កេស ត្រីខកំប៉ុង ២យួរ.ធុងទឹក១ .
កៅស៊ូតង់១.មុងភួយខ្នើយព្រមទាំងសម្ភារៈផ្ទះបាយមួយចំនួនធំនិងថវិកាសរុប ៦លានរៀល(ក្នុងនោះថវិកាព្រះអនុគណស្រុកនិងជាព្រះប្រធានកិត្តិយសអនុសាខានិងមន្ត្រីសង្ឃស្រុក ៤លានរៀលថវិការបស់អនុសាខាកាកបាទកម្ពុជាស្រុក២លានរៀល)។