ស្រុកកំពង់ត្របែក៖ព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០២២
លោកវរៈសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បានប្រគល់ថវិកា២០ម៉ឺនរៀល លើទឹកចិត្តដល់ លោកវរសេនីយ៍ត្រី ឃឹម សុខា នាយផ្នែក និង មន្ត្រីដើម្បីលើកទឹកចិត្ត ដែលមានស្នាដៃបង្រ្គាបល្បែងសុីសង់កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ១១និង៣០នាទី នៅចំណុចព្រៃចេញចោល ស្ថិតក្នុងភូមិព្រៃញាតិ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សូមបញ្ជាក់ថា កំម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋានគរបាលស្រុកកំពង់ត្របែកបានចុះបង្រ្កាបល្បែងស៊ីសង ( ជល់មាន់ )នៅពេលសមត្តកិច្ចចុះបង្រ្កាប
ក្រុមអ្នកលេងល្បែងមានគ្នាប្រហែល30នាក់បានរត់គេច
ខ្លួនបាត់ បានបន្សល់ទុក
*វត្តុតាងរួមមាន÷
១.ម៉ូតូ០១គ្រឿងម៉ាកគុប
ជ្រុង
ពណ៍ទឹកសមុទ្រអត់
ស្លាកលេខ ១គ្រឿង។
២.ស្បែកជើងចំនួន១២គូរ
៣.ជញ្ជីងថ្លឹងមាន់១
៤.កន្ត្រក់ដាក់មាន់ចំនួន០៤
៥.មាន់ចំនួន០៣ក្បាលងាប់
៦.បង់រំន្នាយមាន់មួយចំនួន។
លោកវរៈសេនីយ៍ឯក សួន សំអឿន បានណែនាំដល់មន្ត្រីថ្នាក់ក្រោមទាំងអស់ត្រូវខិតខំធ្វើការបំរើប្រជាពលរដ្ឋនិងលុបបំបាត់នូវល្បែងសុីសងគ្រប់ប្រភេទពិសេសគ្រឿងញៀន ដើម្បីអោយស្របតាមគោលនយោបាយភូមិឃុំមាន សុវត្ថិភាព។
លោកវរៈសេនីយ៍ឯក បន្តទៀតថាសូមបងប្អូនទាំងអស់ ចូលរួមជាមួយក្រសួងសុខាភិបាលនិងអនុវត្តអោយបាននូវអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេច ៣កុំ ៣ការពារ ដើម្បីជួយទប់ស្តាត់ក្នុងការីករាល់ដាលនៃជំងឺកូវីដ ១៩នឹងមេរោគបំឡែកថ្មី អូមីក្រុង។