ខេត្តកណ្តាល៖ថ្ងៃអង្គារទី០៥ ខែមេសា ឆ្នាំ ២០២២
តាមប្រភពពីរប្រជាពលរដ្ឋមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មាន អោយដឹងថា មានទីតាំងបើកលេងល្បែងសុីសង ភ្នាល់ ជល់មាន់ តាមប្រពន្ធ័អនឡាញ មួយកន្លែងដុះស្លែរយូមកហើយនៅបណ្តោយផ្លូវលំស្ថិតក្នុងភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បែរជាមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋានហាក់បីដូចជាមិនដឹងឬដឹងហើយបែរជាសំងំគ្មានវិធានការបង្ក្រាបនៅតែបណ្ដែត បណ្ដោយឲ្យមានការជួបជុំគ្នាលេងយ៉ាងគួឃើ្លន។
ទីតាំងបើកល្បែងស៊ីសងខាងលើនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសំណូមពរដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានស្រុកកៀនស្វាយ គួរតែមានវិធានការចុះបង្ក្រាបផងកុំបណ្តែតបណ្តោយអោយមានការជួបជុំប្រមូលផ្តុំល្បែងស៊ីសងបែបនេះ។
ប្រជាពលរដ្ឋបន្តទៀតថារាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថា ល្បែងស៊ីសងជាដើមចម កើតមានអំពើចោរកម្មដូចជា លួច.ឆក់.ប្លន់.គោសផ្ទះនឹងអំពើហឹង្សាក្នុងគ្រួសារ។
ប្រជាពលរដ្ឋជាច្រើនក៍បានស្នើសុំទៅដល់ លោកព្រុំ សំណាង អធិការស្រុកកៀនស្វាយនិង ឧត្តម សេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ ខេត្តកណ្តាលសូមមេត្តាចាត់មន្ត្រីជំនាញដើម្បីចុះស្រាវជ្រាវទប់ស្កាត់ទីតាំងបើកលេងល្បែងសុីសងខាងលើផង ដើម្បីស្របតាមពាក្យស្លោក (ភូមិឃុំ មានសុវត្ថិភាព)។(វគ្គ១)
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើង ខ្ញុំនឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ការិយាល័យនិពន្ធ៖0975266779/015293964