កាលពី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្តុបទួលពង្រ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជាប់ពាក់ព័ន្ធករណីគាស់ផ្ទះលួចម៉ូតូ។
ជនសង្ស័យទី១ឈ្មោះសាង រ៉ាវី ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២ឈ្មោះង៉ែត បូរិន ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ទី៣ឈ្មោះជុំ វ៉ាន់ថៃ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
វត្ថុតាំងដកហូត៖ ម៉ូតូចំនួន០២គ្រឿង, ដែកកែឆ្នៃសំរាប់កាច់កម៉ូតូ ចំនួន០២ និងសម្ភារៈមួយចំនួនទៀត។
មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ បានល្បាតលើដងផ្លូវចោមចៅ ពេលនោះក៏ឃើញម៉ូតូមួយគ្រឿងម៉ាកYAMAHA ពណ៌សលាយខៀវ ដោយសង្ស័យម៉ូតូដែលពរដ្ឋបានដាក់ពាក់បណ្តឹងបាត់ ពេលនោះកម្លាំងសមត្ថកិច្ចក៏បានចូលទៅសួនាំ និងសុំត្រួតពិនិត្យក្នុងកែបម៉ូតូ រកឃើញដែកកែឆ្នៃចុងស្រួចចំនួន២ដើម និងឧបករណ៍ផ្សេងទៀត ទើបនាំខ្លួនទៅសួបន្តនៅប៉ុស្តិ៍នគរបាលចោមចៅទី១។
នសង្ស័យបានសារភាពថាខ្លួនពិតជាធ្វើសកម្មភាពលួចគាស់ផ្ទះលួចម៉ូតូនិងធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋពិតប្រាកដមែន។ កម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕