ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បញ្ជូន​សិក្ខាកាម​ជាអ្នក​សារព័ត៌មានជំនាន់ក្រោយ​ ​២៣នាក់​ ចុះកម្មសិក្សា​ចំនួន​០៥ខេត្ត​ ជុំវិញ​បឹងទន្លេសាប​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រោយ​ពី​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​ដោយជោគជ័យ​ក្នុង​ខែមីនា​ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗនេះ​ គណៈកម្មការ​សិក្សា​ និង​បណ្ដុះ​បណ្ដាល​ នៃ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​ធ្វើ​ការជ្រើសរើស​សិក្ខាកាម​ជាអ្នក​សារព័ត៌មាន​ជំនាន់​ក្រោយ​ចំនួន​ ២៣នាក់​ ចុះធ្វេី​កម្មសិក្សា​ក្រោម​ប្រធាន​បទ​”ព័ត៌មាន​ពិត​ជុំវិញ​បឹងទន្លេសាប​”​ ដែលមាន​រយៈ​ពេល​១៥ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​០៧​ ខែមេសា​ រហូត​ដល់​ថ្ងៃ​ទី​ ២៧​ ខែមេសា​ ឆ្នាំ​២០២២​ខាង​មុខនេះ​។

កម្មសិក្សា​ខាង​លេីនេះ​ ដឹកនាំ​ដោយ​អនុ​គណៈកម្មការ​ សិក្សា​ និង​បណ្ដុះ​បណ្ដាល​ ដែល​មាន​ លោក​ ញ៉ែម​ ចាន់​ណា​ ជាប្រធាន​ដឹកនាំ​ និង​អនុប្រធាន​ចំនួន​ ២​រូបទៀត​ ព្រមទាំង​សិក្ខាកាម​ចំនួន​ ២៣នាក់​ មកពីបណ្ដាអង្គភាព​សារព័ត៌មាន​ ១៣​ អង្គភាព​ ក្នុង​គោល​បំណង​ សិក្សា​ស្វែង​យល់​បន្ថែម​លេី​ ការ​យកព័ត៌មាន​ បទសម្ភាសន៍​ ការ​សរសេរ​ និង​ចុះផ្សាយ​ព័ត៌មាន​ លេីគោលដៅ​ចំនួន​០៥​ខេត្ត​ រួមមាន​ខេត្ត​ កំពង់​ឆ្នាំង​ ខេត្ត​ពោធិ៍សាត់​ ខេត្ត​បាត់ដំបង​ ខេត្ត​សៀមរាប​ និង​ខេត្ត​កំពង់​ធំ​ ដែលជា​ខេត្ត​ស្ថិត​នៅ​ជុំវិញ​បឹងទន្លេសាប​។

គូស​បញ្ជាក់​ផងដែរថា​ នេះ​ជា​លេីកទី១​ ហេីយ​ ដែល​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​រៀបចំ​ចុះកម្មសិក្សា​ សម្រាប់​សិក្ខាកាម​ដែល​បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​”សេចក្តី​រាយការណ៍​ និង​ការសរសេរ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​”​ ដើម្បី​​ការ​ពង្រឹង​សមត្ថភាព​ ចំណេះ​ដឹង​ ជំនាញ​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​ សម្រាប់​អ្នកសារព័ត៌មាន​ជំនាន់​ក្រោយ​ ឲ្យ​ក្លាយ​ជា​ធនធាន​មនុស្ស​ពិតប្រាកដ​លេីវិស័យ​សារព័ត៌មាន​នៅកម្ពុជា។

ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​សិក្សា​ និង​បណ្ដុះ​បណ្ដាល​ កាលពីថ្ងៃទី៣០​ ខែមីនា​ នៅស្នាក់ការកណ្ដាល​ លោក​ ហោ​ គន្ធា​ ប្រធាន​ស្ថាបនិក​ នៃ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ និង​ជា​ប្រធាន​អង្គប្រជុំ​ បាន​លេីកឡេីង​ថា​ ការសិក្សា​ដែល​ប្រកប​ដោយ​គុណ​ភាព​ និងប្រសិទ្ធភាព​ខ្ពស់​ សិក្ខាកាម​ទាំង​អស់​គប្បី​ត្រូវ​យក​ចិត្ត​ទុកដាក់​សិក្សាលេីកទ្រឹះស្ដី​ និង​ការ​ចុះ​អនុវត្ត​ផ្ទាល់​ ទេីបទទួល​ចំណេះដឹង​ និង​ជំនាញ​ពិតប្រាកដ​ ដេីម្បី​អភិវឌ្ឍខ្លួន​ប្រកបដោយ​ភាព​ជោគជ័យ​ក្នុង​អាជីព។

លោក​ប្រធាន​បាន​បន្ដថា​ ប្រធាន​បទ​”ព័ត៌មាន​ពិត​ជុំវិញ​បឹងទន្លេសាប​”​ ដែលសិក្ខាកាម​ចុះ​ធ្វើ​កម្មសិក្សា​នេះ​ពិតជាមាន​គុណប្រយោជន៍​ខ្ពស់ ហេីយ​ក៏​ជា​ការ​ចូលរួម​ចំណែក​ គាំទ្រ​នូវ​ប្រសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ លេីការ​ទប់​ស្កាត់​បទល្មើស​ជុំ​វិញ​បឹង​ទន្លេសាប​កន្លង​ទៅ​។

ក្រោយ​ពី​ទទួល​បាន​ការ​គាំទ្រ​បេសកកម្ម​ចុះ​កម្មសិក្សា​ពី​សំណាក់​ ឯកឧត្ដម​បណ្ឌិត​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ សិក្ខាកាម​ទាំង​ ២៣នាក់​​ ពិត​ជា​មាន​ឆន្ទៈ​​​ខ្ពស់​ក្នុង​ការ​សិក្សា​ស្វែង​យល់​លេីជំនាញ​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​ សារព័ត៌មាន​ ដើម្បី​ឲ្យក្លាយ​ខ្លួន​ជា​អ្នក​សារព័ត៌​អាជីព​ពិតប្រាកដ​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!