ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ការលើកកម្ពស់ផលិតផល ក្នុងស្រុក ជាការរួមចំណែកដល់ការអភិវឌ្ឍន៍និងការរីកចម្រើននៃសង្គមជាតិ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ការលើកកម្ពស់ផលិតផលក្នុងស្រុក ជាការរួមចំណែកដល់ការអភិវឌ្ឍន៍និងការរីកចម្រើននៃសង្គមជាតិ ដើម្បីធានាកសាងសមត្ថភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព។

តាមសារលិខិត អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការលើកយកប្រធានបទដ៏មានសារៈសំខាន់នេះ ដើម្បីបំផុសនិងលើកទឹកចិត្តបងប្អូនជន រួមជាតិទាំងអស់ឱ្យគាំទ្រនិងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ ផលិតផលក្នុងស្រុក ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍និងការរីកចម្រើននៃសង្គមជាតិយើង ជាពិសេសក្នុងបរិបទបច្ចុប្បន្នដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងតែប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

សម្តេចតេជោ បានបន្តថា ការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ អស់រយៈពេលពីរឆ្នាំកន្លងមក ដែលទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ មិនបានរៀបចំព្រឹត្តិការណ៍នេះដោយផ្ទាល់នៅតាមទីសាធារណៈនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រជាពលរដ្ឋយើងនិងភ្ញៀវបរទេសដែលរស់នៅឬកំពុងធ្វើទេសចរណ៍នៅកម្ពុជា បានឃើញ ពីភាពសម្បូរបែបនៃផលិតផលខ្មែរ ទាំងសិប្បកម្ម កសិកម្ម វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ អាហារ ភេសជ្ជៈ និងគ្រឿងសង្ហារិម។ល។ ប៉ុន្តែការបន្តរំលឹកទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរដ៏មានសារៈសំខាន់នេះ បានដើរតួនាទីជួយដល់ផលិតករក្នុងស្រុកឱ្យគិតគូរកែច្នៃផលិតផលរបស់ខ្លួនក្នុងការលើកកម្ពស់គុណតម្លៃបន្ថែមនៃផលិតផលខ្មែរ ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការវេចខ្ចប់ប្រកបដោយសោភ័ណភាព និងតម្លៃ សមស្របដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារទាំងក្នុងប្រទេសនិងក្រៅប្រទេស។

សម្តេចតេជោ បានបន្តទៀតថា ឈរលើសមិទ្ធផលនានាជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្រោមម្លប់នៃសន្តិភាព បានធ្វើឱ្យសេដ្ឋកិច្ចមានកំណើនជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧,៧% ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ព្រមទាំង សម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រ គឺ ឆ្លងពីឋានៈជាប្រទេសដែលមាន ចំណូលទាបទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតទាបជាផ្លូវការកាលពីឆ្នាំ២០១៥ ជាមួយនឹងការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីក្លាយជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

រាជរដ្ឋាភិបាល កម្ពុជាបានពង្រីកមូលដ្ឋានផលិតកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធ កែលម្អប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទិក ទាំងផ្នែកទន់និងផ្នែករឹង លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃអគ្គិសនី បណ្តុះបណ្តាលជំនាញទាំង ផ្នែករឹងនិងផ្នែកទន់ រៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងឌីជីថល ជាមួយនឹងការកែទម្រង់វិស័យហិរញ្ញវត្ថុនិង វិស័យអាទិភាពផ្សេងទៀត ដែលទាំងអស់នេះគឺជាលក្ខខណ្ឌអាទិភាពដ៏ទូលំទូលាយ និងជាសក្តានុពលប្រកប ដោយគុណភាព និងតម្លាភាព សម្រាប់ទាក់ទាញការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!