ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រទេសឡាវដាក់បម្រាមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍របស់ប្រទេសឡាវ កាលពីថ្ងៃទី៤ ខែមេសា បានដាក់ចេញនូវបម្រាមចំពោះសកម្មភាពដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសនេះនាពេលខាងមុខ។

យោងតាមសេចក្តីសម្រេចនេះបានឱ្យដឹងថា រាល់ការប្រគុំតន្ត្រី ការសម្តែង និងកម្មវិធីនៅទីធ្លាខាងក្រៅទាំងអស់នឹងត្រូវហាមឃាត់រហូតដល់ចុងខែមេសា។

ការហាមប្រាមនេះត្រូវបានដាក់ចេញបន្ទាប់ពីមានការកើនឡើងនៃការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ដោយករណីឆ្លងប្រចាំថ្ងៃបានកើនឡើងដល់ជាង ២ ០០០នាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ អាជ្ញាធរឡាវមានការព្រួយបារម្ភថា ចំនួនអ្នកឆ្លងថ្មីអាចនឹងមានការកើនឡើងនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ប្រទេសឡាវដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។

ខេត្តផ្សេងៗ និងទីក្រុងវៀងចន្ទន៍ ក៏បានដាក់ចេញនូវវិធានការរឹតបន្តឹងផងដែរ។ នៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ រដ្ឋបាលទីក្រុងវៀងចន្ទន៍បានហាមប្រាមភ្នាក់ងាររដ្ឋ ស្ថាប័នឯកជន និងបុគ្គលគ្រប់រូបមិនឱ្យរៀបចំពិធីសុំពរជ័យសម្រាប់ឆ្នាំថ្មីទេ។ ប្រជាជនក្នុងតំបន់ក៏ត្រូវបានហាមឃាត់មិនឱ្យលេងជះទឹកដាក់គ្នាទៅវិញទៅមក ដែលជាសកម្មភាពប្រពៃណីក្នុងពិធីបុណ្យចូលឆ្នាំថ្មីផងដែរ។

ក្រសួងសុខាភិបាលឡាវបានរាយការណ៍កាលពីថ្ងៃទី៥ ខែមេសានូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២ ២៧២នាក់ក្នុងរយៈពេល ២៤ម៉ោង៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!