ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អជ្ញាធរខេត្ត ដឹកនាំកងកម្លាំង ចុះសម្អាតសំរាម និងកំផ្លោក តាមបណ្តោយសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដើម្បីត្រៀមអបអរក្នុងពិធីសង្ក្រាន្តខេត្តកណ្ដាល ដែលនឹងត្រូវឈានមកដល់នាពេលឆាប់ៗខាងមុខនេះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖នាថ្ងៃអង្គារ ៤កើតខែចេត្រ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២២

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានដឹកនាំកងកម្លាំង និងសិស្សានុសិស្ស ចុះធ្វើការសម្អាតសំរាម និងកំផ្លោក នៅតាមបណ្តោយសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដោយមានការចូលរួមដោយ អង្គការសម្អាតទន្លេ សមុទ្រ ដើម្បីលើកកំពស់សោភ័ណភាពទីក្រុង ត្រៀមអបអរក្នុងកម្មវិធីសង្ក្រាន្តខេត្តកណ្ដាល នាពេលឆាប់ៗខាងមុខនេះ ។

ក្នុងការចុះសម្អាតនេះ ឯកឧត្តម តាំង ម៉េនលាន បានតម្រូវឱ្យកម្លាំងទាំងអស់ ត្រូវរុញបោចកំផ្លោក និងប្រមូលសំរាមផ្សេងៗទៀតចេញឱ្យអស់ពីច្រាំងទន្លេ ព្រោះការងារអនាម័យបរិស្ថាននេះគឺជារឿងសំខាន់ណាស់ជាមុខមាត់របស់ខេត្ត ដូច្នេះកងកម្លាំងទាំងអស់ត្រូវសហការគ្នាសម្អាត ឱ្យបានរួចរាល់ឆាប់រហ័សបំផុត  សំដៅលើកកម្ពស់សោភ័ណភាពតាមដងទន្លេ ត្រៀមសម្រាប់រៀបចំសង្ក្រាន្តខេត្តកណ្តាល ដើម្បីអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យប្រព្រឹត្តទៅបានរលូន ប្រកបដោយសុភ័ណភាពស្អាត និងមានបរិស្ថានល្អផងដែរ។

នាឱកាសនោះដែរ ឯកឧត្តមក៏បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា មិនត្រូវបោះចោលសំរាមពាសវាលពីកាល ពិសេសមិនត្រូវឱ្យមានសំរាមនៅក្នុងទឹកទន្លេ ព្រោះទន្លេមិនមែនជាធុងសំរាមនោះទេ ដូច្នេះយើងទាំងអស់គ្នាត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយប្រជាពលរដ្ឋគ្រប់រូបត្រូវមានការទទួលខុសត្រូវក្នុងការទុកដាក់សំរាមនៅតាមផ្ទះនីមួយៗឱ្យបានល្អ។

សូមជម្រាបជូនផងដែរថា រដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំសង្រ្កានខេត្តកណ្ដាលនៅក្រុងតាខ្មៅ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ក្នុងកម្មវិធីសង្ក្រាន្តនេះដែរ រដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនា ពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ  ពិធីចម្រើនព្រះបរិត្ត សូត្រមន្តលើករាសី  របាំបួងសួង និងរបាំត្រុដ  ពិធីទទួលទេវតាឆ្នាំថ្មី  ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ។  ពិធីកម្សាន្តសប្បាយរួមមាន៖ កម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ  ចោលឈូង  បោះអង្គុយ  លាក់កន្សែង  ទាញព្រ័ត ស្តេចចង់ ជាដើម ។ កម្មវិធីកីឡា មានការប្រកួតកីទ្បាជាច្រើនប្រភេទ  រីឯក្នុងពេលរាត្រី មានកម្មវិធីសម្តែងសិល្បៈ  រាំស្គរដី ការប្រគុំតន្ត្រីសម័យដោយមានការចូលរួមពីតារាល្បី អមជាមួយនិង ការបណ្តែតប្រទីបលើផ្ទៃទឹក  បង្ហោះគោមលើអាកាស បាញ់កាំជ្រួច សួនថតរូបអនុស្សាវរីយ៍មានជាច្រើនទំរង់ ព្រមទាំងមានស្តង់លក់ផលិតក្នុងស្រុកជាច្រើនផងដែរ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!