ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «អ្នកសង្កេតការណ៍បោះឆ្នោត» សម្រាប់ជនបង្គោល ស.ស.យ.ក. រាជធានី ខេត្ត…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «អ្នកសង្កេតការណ៍បោះឆ្នោត» សម្រាប់ជនបង្គោល ស.ស.យ.ក. រាជធានី ខេត្ត ទទួលបន្ទុកអនុវត្ត «យុទ្ធនាការពលរដ្ឋល្អ» បាននឹងកំពុងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយវត្តមាន ឯកឧត្តម លោកជំទាវ អនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ព្រមទាំងលោក លោកស្រី ជាតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិក សមាជិកា ស.ស.យ.ក. ជាជនបង្គោលតាមបណ្តារាជធានី ខេត្ត សរុបប្រមាណ ១៥០ នាក់ នៅមជ្ឍមណ្ឌល ម៉ានី ក្នុងបរិវេណអគារ KAMPUS ជាន់ផ្ទាល់ដី នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ។

ជាកិច្ចចាប់ផ្តើមកម្មវិធី ឯកឧត្តម កើត រិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក. និងជាប្រធានក្រុមការងារទទួលបន្ទុកជំរុញ និងតាមដានការអនុវត្តយុទ្ធនាការពលរដ្ឋល្អ បានឡើងធ្វើការរាយការណ៍ពីបេសកកម្មរបស់យុទ្ធនាការពលរដ្ឋល្អ ក៏ដូចជាគោលបំណងនៃវគ្គបណ្តុះបណ្តាល ដែលត្រូវបានរៀបចំនាពេលនេះជូនដល់អង្គពិធីទាំងមូល។

ឯកឧត្តម បានគូសបញ្ជាក់ពីឱកាសក្នុងការពង្រឹងសមត្ថភាព ចំណេះដឹង ពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗដែលនឹងផ្តល់ជូនតាមរយៈបទបង្ហាញពីវាគ្មិនឧទ្ទេស ជាមន្ត្រីជំនាញបច្ចេកទេសមកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សូមជម្រាបជូនថា ប្រធានបទចំនួនបួន សម្រាប់វគ្គបណ្តុះបណ្តាលនេះ រួមមាន៖ (១) អ្នកសង្កេតការណ៍បោះឆ្នោត (២) សិទ្ធិ តួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍ មុនថ្ងៃបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោត និងក្រោយពេលបោះឆ្នោត (៣) បម្រាមសម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត និង (៤) បែបបទ និងនីតិវិធីនៃការដាក់ ទទួល និងដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!