ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

វិនាសកម្មព្រៃឈើដែនជម្រកសត្វភ្នំឱរ៉ាល់កាន់តែខិតជិត រលាយជាស្ថាពរហើយបើ សមត្ថកិច្ចមូលដ្ឋានពាក់ពន្ធ័ មិនអើពើធ្វើមិនដឹងមិនឮបែបនេះ..? (វគ្គ ១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកំពង់ស្ពឺ÷ ពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញថាបទល្មើសដឹកជញ្ជូនឈើតាមគោយន្តយ៉ាងពេញបន្ទុករីករាលដាលនៅក្នុង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហាក់បីបានកំពុងធ្វើចរាចរណ៍យ៉ាងគគ្រឹកគគ្រេងនៅពេលយប់ៗនិងថ្ងៃ ដោយគ្មានការទប់ស្កាត់ពីសមត្ថកិច្ចជំនាញឬកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធក្នុងភូមិសាស្ត្រដែលខ្លួនកំពុងគ្រប់គ្រងទេ។

គួរំលឹកថាក្រុមរកស៊ីដឹកជញ្ជូនឈើល្មើសច្បាប់ចេញពី
ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ រួចដឹកឆ្លងកាត់ស្នាក់ការរដ្ធបាលព្រៃឈើផ្លោចដែលមានប្រធានស្នាក់ការឈ្មោះ ស្មៀន សារ៉េត ជាអ្នកគ្រប់គ្រង ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់  ខេត្តកំពង់ស្ពឺ បន្តឆ្ពោះទៅស្រុកថ្ពង តាមបណ្ដោយផ្លូវជាតិលេខ ៤៤ យកទៅលក់ចែកចាយដោយរលូនគ្មានឃើញការទប់ស្កាត់ឬបង្ក្រាបនោះឡើយ។

បើយោងតាមការរៀបរាប់ពីប្រភព អ្នករកស៊ីដឹកជញ្ជូនឈើតាមគោយន្ត កាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានឲ្យអង្គភាពសារព័ត៌មានយើងដឹងថា ការដែរដឹកជញ្ជូនឈើចេញទៅបាន ពូកគាត់តម្រូវបង់ឲ្យកម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្លោចចំនួន ១៥ ម៉ឺនរៀល ក្នុងមួយគោយន្ត បើមិនបងឲ្យទេគឺមិនឲ្យដឹងចេញទេ? បើហ៊ានដឹកចេញ ច្បាស់ជាត្រូវនឹងដំបងទ្រមេឃរបស់លោកតាស៊ុនជាក់ជាពុំខាន។

តែនេះគ្រាន់តែជាការលើកឡើងពីប្រភប អ្នករកស៊ីដឹកឈើតាមគោយន្តតែប៉ុណ្ណោះ។

ជុំវិញព័ត៌មានពីប្រភពបានលើកឡើងខាងលើនោះ តើជាការពិតដែរឬទេ.? ដើម្បីបញ្ចៀសនូវការ ភាន់ច្រឡំ ឬជាព័ត៌មានក្លែងក្លាយណាមួយនោះ.! អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីកម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្លោចឬមន្ត្រីជំនាញពាក់ព័ន្ធ ដែលសារព័ត៌មានយើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់កម្លាំងជំនាញរដ្ឋបាលព្រៃឈើ នឹងមន្ត្រីជំនាញពាក់ព័ន្ធ,ឬបុគ្គលណាម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំលោកបានជ្រាប តែប៉ុណ្ណោះអង្គភាពសារព័ត៌មានយើងសូមស្វាគមន៍ រង់ចាំទទួលការបកស្រាយពីរកម្លាំងជំនាញរដ្ឋបាលព្រៃឈើនឹងមន្ត្រីជំនាញពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មានសូមអគុណ។ មាន-ត

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!