ថ្ងៃអាទិត្យ ទី 10 ខែមេសាឆ្នាំ 2022
ខេត្តកំពត៖ ទីតាំងសៃវៀនប្រជល់មាន់និងអាប៉ោងសុីសងខុសច្បាប់មួយកន្លែងកំពង់ប្រម៉ូលផ្តុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង ដោយគ្មានកាខ្លាចញញើតច្បាប់អ្វីបន្តិចសោះឡើយ។
ប្រភពពីប្រជាពលរដ្ឋសូមមិនអោយបញ្ចេញឈ្មោះបានប្រាប់អ្នកសាព័ត៌មានអោយបានដឹងថា ពួកគាត់
រង់ចាំមេីលអស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយ មិនទាន់ឃើញមានអជ្ញាធមូលដ្ឋាឬសមត្ថកិច្ចពាក់ពន្ធ័ណាមួយចុះបង្ក្រាបឡើយ។
ប្រភពបានបន្តទៀតថាទីតាំងសៃវៀនប្រជល់មាន់នឹងអាប៉ោង ខុសច្បាប់នេះស្តិតនៅក្នុង ភូមិកំពង់ក្រុង ស្រុកទឹកឈូ ខេត្តកំពត។
ប្រជាពលរដ្ឋលោកបន្តថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ។
ថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត-១៩ ទើបនិងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងបេីកល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះឡេីយ។
ដូចនេះប្រជាពលរដ្ឋ លោក សូមអោយអង្គភាពសារព័ត៌មានយើងខ្ញុំជួយផ្សព្វផ្សាយ អោយបានដឹងដល់ថ្នាក់លើ ក៏ដូចជាអោយលោកឧត្តមសេនីយ៍ទោល ម៉ៅច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដើម្បីចាត់មន្ត្រីជំនាញចុះបង្រ្កាបព្រោះលោកយល់ថាអជ្ញាធក្នុងមូលដ្ឋានដេកលក់អស់ហើយ។(នៅមានត)
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើង ខ្ញុំនឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ការិយាល័យនិពន្ធ៖0975266779/015293964