ព្រៃវែង៖១៣.០៤.២០២២
ទីតាំងល្បែងសុីសងជល់មានតានអនឡាញស្ថិតនៅក្នុងឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បើកលេងយ៉ាងសប្បាយរីករាយដោយគ្មាការំខាន ពីសមត្ថកិច្ចពាក់ពន្ធ័សោះឡើយ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលផ្តល់ព័ត៌មាន បានអោយដឹងថា កន្លែងល្បែងបែបនេះនៅមានច្រើនទីតាំង ដោយមានម្ចាស់តែមួយ ហើយមិនដែលឃើញមានសមត្ថកិច្ចចុះបង្ក្រាបនោះទេ។
ពលរដ្ឋកាន់តែដាក់ការ សង្ស័យថា មានខ្នងអាងខ្សែរ ធំៗណាស់ហេីយ ទេីបបានល្បែងសុីសងទាំងនេះ ដំណើរការបាន ដោយរលូនគ្មានខ្វល់ ពីសំណាញ់ផ្លូវច្បាប់បន្តិចណាសោះទ្បេីយ។
ប្រភពបន្តថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ។
ដូចនេះបងប្អូនប្រជាពលរដ្ឋ សូមសំណូមពរលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ចាត់វិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។(នៅមានត)
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!