ខេត្តកំពង់ឆ្នាំង ÷ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឃាត់ជនសង្ស័យ ២នាក់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ និង លួចលក់អចលនវត្ថុរបស់អ្នកដ៏ទៃ និងពីករណី មិនគោរពសេចក្តីសម្រេចរបស់តុលាការ ។
យោងតាមប្រភពព័ត៌មានបានឲ្យអង្គភាពយើងដឹងថាការឃាត់ខ្លួនជនសង្ស័យខាងលេីនេះធ្វេីឡេីងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចលេីផ្លូវជាតិលេខ៥ព្រំប្រទល់ខេត្តកំពង់ឆ្នាំង-ខេត្តកណ្តាល ក្នុងទឹកដីស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
យោងតាមប្រភពដ៌ដែលបានបន្តឱ្យដឹងទៀតថាជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ
១ ÷ លោកផ្កាយ ២ គឹម ណារិទ្ធិ ភេទ ប្រុស អាយុ ៥៦ឆ្នាំ
២÷ឈ្មោះ កែវ ស្រីវ៉ាង ហៅទេស មីនា ភេទស្រី អាយុ ៤៦ឆ្នាំ។
ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះដោយមានការសហការពីរក្រសួងមហាផ្ទៃ និងនាយកដ្ឋានបច្ចេកវិទ្យា បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យឈ្មោះ គឹម ណារិទ្ធិ និងឈ្មោះ កែវ ស្រីវ៉ាង ភេទស្រី បម្រុងទៅយកប្រាក់កក់ពីចិនលក់ដីខ្យល់ចំនួន ៥០០០០ ដុល្លារ ក្រោយទទួលបានព័ត៌មានភ្លាមក៏បានសហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីចាប់ខ្លួនបុគ្គលទាំងពីរនាក់ខាងលើនេះបានភ្លាមៗនោះដែរ គួរបញ្ជាក់ផងដែរថាបុគ្គលពីរនាក់ខាងលើនេះ ត្រូវបានអនុវត្តតាមដីការចាប់ខ្លួនរបស់តុលាការខេត្តកំពង់ឆ្នាំងស្រាប់ផង។
ការឃាត់ខ្លួនឈ្មោះ គឹម ណារិទ្ធិ និងកែវ ស្រីវ៉ាង នេះ គឺធ្វើតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហ៊ុន ចំរើន និងឈ្មោះ ទឹម សុខខេង ដោយ បុគ្គលទាំងពីរនេះ លួចយកដីដែលជាប់រក្សាការពារ និងលួចឃុបឃិតផ្តិតមេដៃពីឈ្មោះ នូ ណារ៉ុង ជាម្ចាស់ដីកំពុងជាប់ពន្ធនាគារនៅខេត្តកំពង់ឆ្នាំង ដើម្បីយកមកដើរលក់ អោយគេ និងបានឆបោកប្រាក់ឈ្មោះ ហ៊ុន ចំរើន ៤០ ម៉ឺនដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះ ឈ្មោះ គឹម ណារិទ្ធ និងឈ្មោះ កែវ ស្រីវ៉ាង ថែមទាំង លួចយកទៅលក់បន្តអោយជនរងគ្រោះម្នាក់ទៀត ឈ្មោះ ទឹម សុខខេង ដោយបានទទួលប្រាក់កក់សរុប ៤០០០០ ដុល្លារអាមេរិក រួចក៏រត់គេចខ្លួនរហូតដល់បច្ចុប្បន្ននេះ។
តាមប្រភពផ្សេងទៀតបានឲ្យដឹងថាករណីឆបោកនេះ ឈ្មោះគឹម ណារិទ្ធិ និងឈ្មោះកែវ ស្រីវ៉ាងនេះ ក៏មិនមែនឆបោកប្រាក់គេលើកទី១ ទេ គឺឆបោកគេអស់ច្រើនដងច្រើនសារមកហើយដែរ។
បច្ចុប្បន្ន ជនសង្ស័យខាងលើចំនួន 01 នាក់ ឈ្មោះ គឹម ណារិទ្ធ ត្រូវបានចៅក្រមមួយរូបនៅខេត្តកំពង់ឆ្នាំង បានសម្រេចដោះលែងប្រហែលម៉ោង 5 និង 30 នាទីរសៀល នេះហើយ។ តាមប្រភពព័ត៌មាន គឺបានយកប្រាក់ 30000 ដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែងនេះ។
អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមផ្សព្វផ្សាយក្នុងន័យស្ថាបនាដើម្បីកុំឲ្យមានជនឆ្លៀតឱកាសដើរឆរបោកប្រាស់លុយកាក់ពីប្រជាពលរដ្ឋបានបន្តទៀត។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ។