ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឆ្នាំ២០២២នេះមន្ទីរកសិកម្មខេត្តបាត់ដំបងបន្តចងក្រងបណ្តុំសហគមន៍ដាំដុះឬស្សីទំពាំងផ្អែម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្នុងឆ្នាំ២០២២នេះ មន្ទីរកសិកម្មខេត្តបាត់ដំបងបន្តចងក្រងបណ្តុំសហគមន៍ដាំដុះឬស្សីទំពាំងផ្អែមបាន២បណ្តុំ ដើម្បីផ្គត់ផ្គង់តម្រូវការបរិភោគប្រចាំថ្ងៃរបស់ប្រជាកសិករ និងយកទៅលក់លើទីផ្សារបង្កើនប្រាក់ ចំណូល។

លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងខេត្តបាត់ដំបង បានឱ្យដឹងថា មន្ទីរបានចងក្រងបណ្តុំកសិកម្មប្ញស្សីទំពាំងផ្អែមបានចំនួន២បណ្តុំ មានសមាជិកជាង១០០គ្រួសារ  ដែលស្ថិតនៅស្រុកបវេល និងនៅស្រុកសំពៅលូន ហើយការចងក្រងឲ្យសហគមន៍នាំគ្នាដាំប្ញស្សីទំពាំងផ្អែមនេះ ព្រោះកំពុងមានតម្រូវការទីផ្សារ  និងបានបង្កើន ប្រាក់ចំណូលសម្រាប់ប្រជាសហគមន៍ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញឱ្យមានការធ្វើកសិកម្មក្នុងប្រទេសឱ្យកាន់តែច្រើន ។

លោកបានបន្តថា បច្ចុប្បន្ននេះទីផ្សារប្ញស្សីទំពាំងផ្អែមមានការពេញនិយមពីអ្នកបរិភោគក្នុងស្រុក  និងកំពុងមានតម្លៃខ្ពស់  គឺនៅរដូវប្រាំងអាចលក់បានជាង ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម  ហើយរដូវវស្សាលក់បានពី ៥ពាន់រៀលទៅ ៨ពាន់រៀល ក្នុងមួយគីឡូក្រាម ។

«ការដាំប្ញស្សីទំពាំងផ្អែមនេះគឺដាំក្នុងព្រៃសហគមន៍ យើងឱ្យគាត់ដាំបន្ថែមដោយខាងមន្ទីរបានផ្តល់នូវអណ្តូងទឹកសម្រាប់ស្រោចស្រពទំពាំងបន្ថែមទៀត ។មួយវិញទៀតយន្តការដែលយើងឱ្យដាំចម្រុះឱ្យជួយមើលថែទាំដោយទាញយកអនុផលព្រៃឈើផងនិងពីឬស្សីទំពាំងផងយកមកលក់ជាបន្លែធម្មជាតិនៅទីផ្សារ»។

លោកបានបន្ថែមថា ការដាំប្ញស្សីទំពាំងផ្អែមនេះ ក៏បានជួយការពារដី កុំឱ្យទឹកហូរច្រោះនិងរក្សាបាននូវភាពបៃតងជាប់ជានិច្ច ដំណាំប្ញស្សីទំពាំងផ្អែម វាមានភាពងាយស្រួលដាំ និងងាយថែទាំជាងដំណាំផ្សេងៗ  ដោយ មានការលូតលាស់ អាចទាញយកផលទំពាំងបានគ្រប់រដូវកាល។

សូមបញ្ជាក់ថា មន្ទីរកសិកម្មខេត្តបាត់ដំបងបានផ្តល់ពូជប្ញស្សីទំពាងផ្អែមដល់សហគមន៍កសិកម្មដាំដុះប្ញស្សីទំពាំងផ្អែមនៅស្រុកបវេលនិងស្រុកសំពៅលូន ដែល បានដាំដុះលើផ្ទៃដីសហគមន៍ក្នុងតំបន់ការពារជិត៤ហិកតា៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!