ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

មន្ទីរកសិកម្មខេត្តបាត់ដំបងបានចងក្រងជាបណ្តុំសហគមន៍ចិញ្ចឹមមាន់ សម្រាប់ផ្គត់ផ្គង់ទីផ្សារ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

មន្ទីរកសិកម្មខេត្តបាត់ដំបងបានចងក្រងជាបណ្តុំសហគមន៍ចិញ្ចឹមមាន់ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ដើម្បីជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងកាត់បន្ថយការនាំចូល ។

លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធីASPIRE ខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការចងក្រងជាបណ្តុំសហគមន៍ចិញ្ចឹមមាន់នេះ សង្កេតឃើញថាបងប្អូនប្រជាកសិករមួយចំនួនមានការ រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ  ដោយគាត់បានជោគជ័យក្នុងការចិញ្ចឹម ធ្វើឱ្យប្រជាកសិករមានជីវភាពប្រសើរជាងមុន ។

លោកបានបន្តថា មន្រ្តីជំនាញ របស់មន្ទីរបានសហការជាមួយគម្រោងដៃគូអភិវឌ្ឍន៍ ក្នុងការផ្តល់បច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ       ដើម្បីបង្កើនការចងក្រងបណ្តុំសហគមន៍ចិញ្ចឹមមាន់បន្ថែមទៀត   តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវក្នុងការជ្រើសរើសពូជ ការប្រើប្រាស់វ៉ាក់សាំងសម្រាប់ការពារជំងឺផ្សេងៗ ចេះប្រើប្រាស់ជីវសុវត្ថិភាពក្នុងការបាញ់សម្លាប់មេរោគនៅពេលចិញ្ចឹម នឹងជួយពួកគាត់ឱ្យមានទីផ្សារលក់មានតម្លៃខ្ពស់  ។

« មាន់មានការកើនឡើងមែនទែន ទាំងទូភ្ញាស់ ពង្រីកកន្លែងដែលភ្ញាស់កូនមាន់ ចែកចាយលក់នៅក្នុងតំបន់ នៅក្នុងសមាជិកពួកគាត់មានតម្លៃទាបជាងអ្នកដទៃយើងប្រើយុទ្ធសាស្រ្តហ្នឹង ហើយយើងបានផ្តល់កូនមាន់បន្ថែមទៅដល់សមាជិកចិញ្ចឹម » ។

លោកបន្ថែមថា ការចងក្រងជាបណ្តុំសហគមន៍ចិញ្ចឹមមាន់  ពិតជាបានធ្វើឱ្យពួកគាត់អាចទទួល បានទាំងបទពិសោធន៍ បច្ចេកទេសក្នុងការចិញ្ចឹមបានត្រឹមត្រូវ  មានស្តង់ដារនិងទទួល បានប្រាក់ចំណូលច្រើនពីមុខរបរមួយនេះ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារហើយមន្ទីរសង្ឃឹម ថានៅឆ្នាំក្រោយៗប្រជាកសិករនឹង ពង្រីកការចិញ្ចឹមរបស់ពួកគាត់បន្ថែមទៀត  ។

សូមបញ្ជាក់ថា   មកទល់ពេលនេះបណ្តុំសហគមន៍ចិញ្ចឹមមាន់សរុបនៅទូទាំងខេត្តបាត់ដំបងមានចំនួនប្រហែលពី៣០ទៅ ៤០បណ្តុំ ៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!