នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃទីបីនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃ ណីជាតិនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា ជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចេញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យអភិសេកតាមគន្លងប្រពៃណីសាសនា រូប សំណាកព្រះថោងនាងនាគដែលស្ថិតលើរង្វង់មូលនៃភូមិគគីរ ឃុំបិត ត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលទើបបញ្ចប់ការសាងសង់ កាលពីវេលាម៉ោង ១២និង ៣០នាទី ថ្ងៃទី១២ឈានចូលព្រឹកថ្ងៃទី ១៣ ខែមេសា។ រូបសំណាក ព្រះថោងនាង នាគ គឺជារូបបដិមាស្ពាន់ធំជាងគេ នៅព្រះរាជាណាចក្រកម្ពុជា សាងសង់ពីស្ពាន់មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ ២១ម៉ែត្រ តម្កល់លើបល្ល័ង្កកម្ពស់ ៦.៣៤ ម៉ែត្រ ឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគ ដែលមានអង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយបែរព្រះភក្រឆ្ពោះទៅសមុទ្ររាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតា នៅឋាន ភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយ ធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលមានអាយុកាលដ៏យូរលង់ណាស់មកហើយ។ ពិធីបុណ្យអភិសេក តាមគន្លងប្រពៃណីសាសនា រូបសំណាកព្រះថោងនាងនាគក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីទុកជាឧត្តមប្រយោជន៍របស់មនុស្ស ជាតិ ក៏ដូចជាឧទ្ទិសបារមីព្រះថោងនាង នាគ ដែលបានកសាងនៅតំបន់ឆ្នេរទេស ចរណ៍ខេត្តព្រះសីហនុ សូមតាមជួយបីបាច់ថែរក្សាការពារព្រះរាជាណាចក្រកម្ពុជា ពិសេសប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ សូមសមប្រកបនូវភាពត្រជាក់ត្រជុំសុខដុមរម នា ប្រកបរបររកស៊ីទទួលទានមានភាពរីក ចម្រើនថ្កុំថ្កើនគ្រប់ក្រុមគ្រួសារទាំងអស់៕
0
ព្រឹកនេះសម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ ខ្ពស់ក្នុងពិធីបុណ្យអភិសេករូបសំណាកព្រះថោងនាងនាគនៅរង្វង់មូល ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779
http://www.rathaaphiwatnews.com
Filed in: ព័ត៌មានជាតិ