រាជធានីភ្នំពេញ ÷ ជនសង្ស័យ ឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យឃាត់ខ្លួន នៅវេលាម៉ោង ១៦:០០នាទីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២២ ពាក់ព័ន្ធករណីលួចម៉ូតូ នៅត្រង់ចំណុចភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងដកហូតបានវត្ថុតាងរួមមាន ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ស្លាកលេខ ភ្នំពេញ 1IY-6495 ,ដែកឆ្កឹះសោរចំនួន ០១ ,ទូរស័ព្ទដៃចំនួន០៦ គ្រឿង និងសំភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕