ភ្នំពេញ៖ថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២
ទីតាំងវត្តភ្នំឃើញថាមានបងប្អូនប្រជាពល់រដ្ឋមកកំសាន្តយ៉ាងសប្បាយរីករាយបងប្អូនយើងបាននាំគ្នារាំលេង និងលេងល្បែងប្រជាប្រិយ៍ផងដែរ។
ក្នុងពេលនេះដែរឃើញថាក្រុមការងាររបស់ខណ្ឌដូនពេញ ធ្វើកាចែកម៉ាស់ដល់ប្រជាពលរដ្ឋហើយក៏ឃើញមានក្រុមគ្រូពេទ្យនៅប្រចាំការ ក្រែងមានបងប្អូនគាត់មានការឈឺក្បាលវិលមុខដោយប្រការណាមួយនិងជួយទាន់ពេលវេលា។
បើយើងក្រលេកមកមើលសន្តិសុខសុវត្ថភាពវិញឃើញថាបងៗសមត្ថកិច្ចលោកខិតខំប្រឹងប្រែងធ្វើយ៉ាងណាអោយបងប្អូនយើងបានសប្បាយដោយគ្មានកាព្រួយបារម្មណ៍អំពីអសន្តិសុខ។
សូមបញ្ជាក់ថា៖កាដែលបងប្អូនសប្បាយរីករាយនាពេលនេះ ក៏ដោយសាយើងមានសុខសន្តិភាពពេញលិញ ក្រោមការដឹកនាំដ៏ឈ្លាវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង។