ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាលបានបញ្ជាក់ថា កំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយះពេល២ថ្ងៃនៅតាមសង្រ្កាន្តទូទាំងខេត្តកណ្ដាលគឺមានសន្ដិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរណាស់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្តាល៖ ដោយសារតែការគិតគូរបានយ៉ាងល្អិតល្អន់ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលដោយបានដាក់ផែនការពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចាប់ផ្ដើមមុនមួយខែឯណ្ណោះ ទើបការងារសន្ដិសុខ សណ្ដាប់ធ្នាប់និង របៀបរៀបរយនៅ១១ក្រុង ស្រុក ទូទាំងខេត្តកណ្តាល ត្រូវធានាបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល២ថ្ងៃមកនេះ។ នេះបើតាមការឲ្យដឹងពី ឯកឧត្តម ចាប វន្នី អ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាលនិងជាប្រធានមន្ទីរព័ត៌មានខេត្តបានថ្លែងប្រាប់បណ្ដាញព័ត៌មាន The Mirror News នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះតាមរយៈប្រព័ន្ធទូរស័ព្ទ។

បើយោងតាមឯកឧត្តម ចាប វន្នី អ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាលនិងជាប្រធានមន្ទីរព័ត៌មានខេត្តបានឲ្យដឹងបន្តថា ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល២ថ្ងៃកន្លងមកនេះ នៅតាម១១ក្រុង ស្រុក ទូទាំងខេត្តកណ្តាល មិនមានបទល្មើស អ្វីជាដុំកំភួននោះទេ ជាពិសេសនៅមូលដ្ឋានក្រុងតាខ្មៅដែលជាទីកន្លែងរបស់រដ្ឋបាលខេត្តកណ្ដាលរៀបចំព្រឹត្តិការណ៍សង្រ្កាន្តដ៏ធំនៅសួនមាត់ទន្លេក្រុងតាខ្មៅនេះតែម្ដង។

ឯកឧត្តមបានបន្ថែមទៀតថាចំពោះករណីគ្រោះថ្នាក់ចរាចណ៍ក៏មិនមានការកកស្ទះខ្លាំងដែរ ដោយសារមានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានខិតខំយកចិត្តទុកដាក់ ពង្រឹងនិងបានដាក់កម្លាំងតាមគោលដៅចាំជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរបំផុត។

ឯកឧត្តមអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា និយាយជារួមទៅចំពោះបញ្ហាសន្តិសុខ សុវត្ដិភាព សណ្តាប់ធ្នាប់ ចរាចរណ៍ និងបញ្ហាផ្សេងៗទៀតគឺរដ្ឋបាលខេត្តកណ្តាល បានរៀបចំបានល្អប្រសើរដើម្បីបង្កលក្ខណៈជូនបងប្អូនប្រជាពលរដ្ឋបានអញ្ជើញមកលេងកម្សាន្ដយ៉ាងសប្បាយរីករាយអឺងកង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!