ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

រយៈពេល៣ថ្ងៃនៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរនេះ ស្រុកលើកដែកមិនមានបទល្មើសណាមួយកើតឡើងនោះទេ គឺមានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងចរាចរណ៍ក៏មានភាពល្អប្រសើរ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្តាល៖ នៅល្ងាចថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ

លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក បានថ្លែងប្រាប់ឲ្យភ្នាក់ព័ត៌មាន The Mirror News ដឹងថា «ក្ក្នុងរយៈពេល៣ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរនេះ នៅទូទាំងស្រុកលើកដែកគឺចំពោះការងារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍មានភាពល្អប្រសើរ មិនមានបាតុភាពកើតឡើងនោះទេ»។

លោកអភិបាលស្រុកបានថ្លែងបន្តថា «រយៈពេល៣ថ្ងៃមកនេះ ក៏មិនមានបទល្មើសណាមួយកើតឡើងនោះទេក្នុងមូលដ្ឋានស្រុកលើកដែកដែរ» ។ លោកបន្តទៀត បើនិយាយពីបញ្ហាចរាចរណ៍ មុនពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរចូលមកដល់៣ថ្ងៃ ចរាចរណ៍មានភាពមមាញឹក ប៉ុន្តែមិនបង្កឲ្យស្ទះផ្លូវ និងគ្រោះថ្នាក់ចរាចរណ៍កើតឡើងនោះទេ ដោយសារគណៈបញ្ជាការឯកភាពស្រុករួមជាមួយកងកម្លាំងទាំង៣ប្រភេទ បានយកចិត្តទុកដាក់ខ្ពស់លើគោលដៅទទួលខុសត្រូវ តាមភូមិសាស្ត្រដែលបានកំណត់។

ជាមួយគ្នានោះដែរ លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែកក៏បានគូសបញ្ជាក់ដែរថា «ចំពោះសតិអារម្មណ៍ប្រជាពលរដ្ឋ គឺមានភាពសប្បាយរីករាយពោរពេញដោយស្នាមញញឹម ពិសេសគឺគាត់បានជួបជុំសាច់ញាតិ ក្រុមគ្រួសារ ដែលកន្លងមកយើងខកខានមិនបានប្រារព្ធពិធីបុណ្យចូលឆ្នាំ ២ឆ្នាំមកហើយ ហើយនេះសរបញ្ជាក់ឲ្យឃើញច្បាស់នៅអ្វីដែលជាការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលនាំយកការបានចាក់វ៉ាក់សាំងស្រោចពេញប្រទេស ដែលបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាបានបើកដំណើរការវិញកាលពីខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅនេះ ដែលនេះជាសាក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់នូវលទ្ធផលនៃការទទួលបានវ៉ាក់សាំងគ្រប់ដូស រួមនិងការអនុវត្តវិធាន ៣ការពារ ៣កុំ»។

លោក ចាប ច័ន្ទវិទ្យា បានបន្តថ្លែងយ៉ាងដូច្នេះទៀតថា ជំនួសមុខឲ្យប្រជាពលរដ្ឋទូទាំងស្រុកលើកដែក លោកសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុក មេត្តាគោរពច្បាប់ចរាចរណ៍ បើកបរប្រកបដោយការទទួលខុសត្រូវ និងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក សូមទៅទទួលយកការចាក់វ៉ាក់សាំងដែលជាដូសមូលដ្ឋាន និងដូសជំរុញ និងសូមបន្តឲ្យអនុវត្តវិធានសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ។

លោកអភិបាលស្រុកសូមអរគុណសន្តិភាព និងបន្តអំពាវនាវសូមឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពដែលទទួលបានដូចសព្វថ្ងៃក្រោមមគ្គុទេសឯក បិតាស្ថាបនិកសុខសន្តិភាព គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ និងរួមគ្នាដើម្បីអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ភាពរីកចំរើនបន្តថែមទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!