ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ម៉ាឡេស៊ីចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញដើម្បីការពារក្រុងាយរងគ្រោះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

វេជ្ជបណ្ឌិត Anas Alam Faizli នាយកប្រតិបត្តិក្រុមហ៊ុន ProtectHealth បាននិយាយថា បច្ចុប្បន្ននេះ ខណៈដែលប្រទេសម៉ាឡេស៊ីចាត់ទុកជំងឺកូវីដ-១៩ ថាជាជំងឺឆ្លង ដូច្នេះវាជាការសំខាន់ណាស់ក្នុងការបន្តផ្តល់កិច្ចការពារដ៏ល្អប្រសើរសម្រាប់ក្រុមងាយរងគ្រោះបំផុត ដែលរួមទាំងក្រុមមនុស្សចាស់ និងបុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការឆ្លង។

លោកបាននិយាយបន្តថា ផែនការនៃការចាក់វ៉ាក់សាំងដូសជំរុញទីពីរ គឺជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងនានា ជាពិសេសនៅពេលពិធីបុណ្យហារីរ៉ាយ៉ា ដែលជាពិធីបុណ្យដ៏ធំបំផុតរបស់សាសនាឥស្លាមខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ProtectHealth ផ្តល់ដំបូន្មានដល់បុគ្គលដែលមានហានិភ័យខ្ពស់ដើម្បីការការពារខ្លួនពីមេរោគឆ្លងជំងឺនេះ ដោយឱ្យពួកគេទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញទីពីរ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ី លោក Khairy Jamaluddin បានប្រកាសកាលពីថ្ងៃទី១៤ ខែមេសាថា អ្នកដែលមានអាយុលើសពី ៦០ឆ្នាំដែលមានជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែម ជំងឺសួតរ៉ាំរ៉ៃ ជំងឺតម្រងនោមរ៉ាំរ៉ៃ ការលាងឈាម ឬជំងឺថ្លើមរ៉ាំរ៉ៃ ក៏ដូចជាបុគ្គលនៅតាមមណ្ឌលថែទាំតាមផ្ទះសម្រាប់រយៈពេលវែងដែលងាយនឹងឆ្លងជំងឺកូវីដ-១៩ ឥឡូវនេះអាចទទួលការចាក់វ៉ាក់សាំងដូសជំរុញទីពីរបានបន្ទាប់ពីរយៈពេលពី ៤ខែទៅ ៦ខែ នៃការចាក់វ៉ាក់សាំងដូសជំរុញទីមួយ។

វ៉ាក់សាំងដែលនឹងត្រូវប្រើសម្រាប់ការចាក់ដូសជំរុញទីពីរនេះ គឺវ៉ាក់សាំង Pfizer-BioNTech ។

លោក Anas បាននិយាយថា មនុស្សចាស់ដែលមានសុខភាពល្អ និងមានអាយុលើសពី ៦០ឆ្នាំដោយគ្មានជំងឺ អាចទទួលការចាក់វ៉ាក់សាំងដូសជំរុញទីពីរបានតាមការណែនាំរបស់គ្រូពេទ្យជំនាញប៉ុណ្ណោះ។

លោកបាននិយាយថា ក្មេងជំទង់ដែលមានអាយុ ១២ឆ្នាំដែលមានជំងឺមហារីក ឬការលាងឈាមរយៈពេលវែង អាចទទួលបានការចាក់វ៉ាក់សាំងដូសជំរុញបានយ៉ាងហោចណាស់ក្នុងរយៈពេល ២៨ថ្ងៃបន្ទាប់ពីបញ្ចប់នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទីពីរ៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) 

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!