ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឥណ្ឌូណេស៊ីត្រៀមបម្រុងថវិកាចំនួន ២ប៊ីលានដុល្លារអាម៉េរិកសម្រាប់គម្រោងរដ្ឋធានីថ្មី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌណេស៊ី លោកស្រី Sri Mulyani Indrawati បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីនឹងត្រៀមទុកថវិកាចន្លោះពី ២៧ទ្រីលានរូពៀទៅ ៣០ទ្រីលានរូពៀ (ពី ១,៨៨ ទៅ ២ប៊ីលានដុល្លារអាម៉េរិក) នៅឆ្នាំក្រោយសម្រាប់ការអភិវឌ្ឍរដ្ឋធានីថ្មីរបស់ប្រទេសនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៤ ខែមេសា លោកស្រីរដ្ឋមន្ត្រីបាននិយាយថា ថវិកានេះនឹងត្រូវចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ការិយាល័យ សាលារៀន និងបរិក្ខារពេទ្យ និងការចំណាយទាក់ទងនឹងសន្តិសុខនៅក្នុងរដ្ឋធានីថ្មី។

បើទោះបីជាមានការរឹតបន្តឹងសារពើពន្ធក៏ដោយ ក៏ឥណ្ឌូណេស៊ីនឹងត្រៀមថវិកាពី ៣៦៧ទ្រីលានរូពៀ ដល់ ៤០២ទ្រីលានរូពៀសម្រាប់ការចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសនៅក្នុងឆ្នាំក្រោយ។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ មានគោលបំណងផ្លាស់ប្តូររដ្ឋធានីមុនពេលបញ្ចប់អាណត្តិរបស់លោកនៅក្នុងឆ្នាំ២០២៤។ សភាឥណ្ឌូណេស៊ីបានអនុម័តច្បាប់ផ្លាស់ប្តូររដ្ឋធានីរបស់ប្រទេសនេះពីរដ្ឋធានីហ្សាការតាទៅកាន់រដ្ឋធានីកាលីម៉ាន់តាន់នៅលើកោះបូណេអូកាលពីខែមករាកន្លងទៅ ដោយបង្កើតមូលដ្ឋានច្បាប់មួយដើម្បីអនុវត្តគម្រោងនេះ។

រដ្ឋធានីថ្មីនេះនឹងត្រូវបានគេហៅថា «នូសាន់តារ៉ា» ឬប្រជុំកោះក្នុងន័យជាភាសាអង់គ្លេស ដែលវាត្រូវបានជ្រើសរើសដោយលោកប្រធានាធិបតី។

វានឹងក្លាយជាមជ្ឈមណ្ឌលរដ្ឋាភិបាល ខណៈដែលទីក្រុងហ្សាការតាដែលមានប្រជាជនជាង ១០លាននាក់នឹងនៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់តំបន់អាស៊ីអាគ្នេយ៍៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!