ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឯកឧត្តមខៀវ កាញារីទ្ធណែនាំឱ្យបណ្ដាទូរទស្សន៍ឯកជនអាចធ្វើលិខិតដើម្បីសុំបញ្ជូលជាសមាជិកភាព នៃការផ្សព្វ ផ្សាយព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តមខៀវ កាញារីទ្ធ បានផ្ដល់អនុសាសន៍ដល់គណៈកម្មការផ្សព្វផ្សាយនិងសារព័ត៌មាននៃគណៈកម្មាធិ ការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ ២០២៣ ហៅកាត់camsoc ដែលក្រសួងព័ត៌មានទទួល បន្ទុក លើការងារផ្សព្វផ្សាយ ត្រូវធ្វើលិខិតស្នើសុំបញ្ចូលសមាសភាពបណ្ដាទូរទស្សន៍ឯកជនឱ្យចូលរួមជាសមាជិក ដើម្បីបម្រើឱ្យការងារផ្សព្វ ផ្សាយកាន់តែទូលំទូលាយ។

នៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋ មន្រ្តីក្រសួងព័ត៌មាន បានផ្ដល់អនុសាសន៍ដល់គណៈកម្មការផ្សព្វផ្សាយនិងសារព័ត៌មាននៃ camsoc ដែលក្រសួងព័ត៌ មានទទួលបន្ទុក លើការងារផ្សព្វផ្សាយ ត្រូវធ្វើលិខិតស្នើសុំបញ្ចូលសមាសភាពបណ្ដាទូរទស្សន៍ឯកជនឱ្យចូលរួមជាសមាជិក ដើម្បីបម្រើឱ្យការ ងារផ្សព្វផ្សាយ។ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់បន្ថែមថា តាម រយៈក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្ដីបានផ្ដល់អនុសាសន៍ ២ចំណុចទៅដល់គណៈកម្ម ការផ្សព្វផ្សាយនិងសារព័ត៌ មាននៃ camsoc ដែលក្រសួងព័ត៌មានទទួលបន្ទុកលើការងារផ្សព្វផ្សាយ។

សំឡេង៖ «ឯកឧត្តមរដ្ឋមន្ត្រីលោកក៏បានផ្ដល់អនុសាសន៍ទៅដល់គណៈកម្មការផ្សព្វ ផ្សាយនិងសារព័ត៌មាននៃគណៈកម្មការ camsoc ដែលក្រសួងព័ត៌មានទទួល បន្ទុកលើការងារផ្សព្វផ្សាយនេះធ្វើយ៉ាងណាគឺធ្វើលិខិត ស្នើសុំទៅគណៈកម្មការ camsoc ដើម្បីស្នើសុំបញ្ចូលសមាសភាពបណ្ដាទូរទស្សន៍ឯកជនទាំងអស់ឱ្យចូលរួមជាសមាជិកនៅក្នុងគណៈកម្ម ការផ្សព្វផ្សាយនិងសារព័ត៌ មាននេះ និងស្នើសុំឱ្យមានតំណាងក្រសួងប្រៃសណីយ៍និងក្រសួងសេដ្ឋកិច្ចចូលរួមនៅក្នុងគណៈកម្មការនេះផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីលោកក៏បានណែនាំទៅដល់គណៈ កម្មការព័ត៌មាននិងផ្សព្វផ្សាយនេះផងដែរ ឱ្យពិនិត្យនិងពិភា ក្សាជាមួយនឹងគណៈកម្មការ camsoc ដើម្បីរៀបចំលើកជាគម្រោងថវិកា ដើម្បីបម្រើឱ្យការងារផ្សព្វផ្សាយដែលពាក់ ព័ន្ធទៅនឹងកីឡាស៊ីហ្គេមដែលព្រះរាជាណាចក្រកម្ពុជារបស់យើងនឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣ខាងមុខនេះ»។

ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ដថា ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោត សរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនមន្ត្រីរាជការនៅក្នុងអគ្គនាយកដ្ឋានទាំងបីដែលបានខិតខំនៅក្នុងការបំពេញការងារតាមតួនាទីភារ កិច្ចរបស់ខ្លួន ដែលបានខិតខំបំពេញការងារនៅក្នុងការផ្សព្វ ផ្សាយព័ត៌មាន ក៏ដូចជាកម្មវិធីផ្សេងៗ នៅតាមបណ្ដាខេត្តនានា ដែលពាក់ព័ន្ធទៅនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលទើបតែកន្លងផុតទៅនៅពេលថ្មីៗនេះ ដើម្បីបម្រើទៅដល់ការផ្សព្វផ្សាយជូនបង ប្អូនប្រជាពលរដ្ឋបានស្ដាប់និងទស្សនាបានយ៉ាងទូលំទូលាយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!