ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រទេសថៃ៖ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្ស ២៧៨នាក់ក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

លោក Nirat Pongsitthithaworn អនុលេខាធិការអចិន្ត្រៃយ៍មហាផ្ទៃរបស់ប្រទេសថៃបាននិយាយកាលពីថ្ងៃទី១៨ ខែមេសាថា គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃបានកើតឡើងចំនួន ១៩១៧ ករណីដែលបានបណ្តាលឱ្យមនុស្សចំនួន ២៧៨នាក់ស្លាប់ និង១ ៨៦៩នាក់ផ្សេងទៀតរងរបួសក្នុងអំឡុងរយៈពេលប្រាំពីរថ្ងៃនៃយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់រដ្ឋាភិបាលថៃសម្រាប់ពិធីបុណ្យសង្រ្កានឆ្នាំថ្មី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា។

លោក Nirat បានប្រាប់សារព័ត៌មានក្នុងស្រុកថា ខេត្តឈៀងរ៉ៃមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេដោយមានចំនួន ៦៦ករណី។ ខេត្តឈៀងម៉ៃមានអ្នករបួសច្រើនជាងគេបំផុត ដោយមានចំនួន ៦៣នាក់ ហើយទីក្រុងបាងកកបានកត់ត្រាចំនួនអ្នកស្លាប់ច្រើនជាងគេដោយមានចំនួន ១៣នាក់។ ខេត្តចំនួនប្រាំមួយដែលរួមមានខេត្តណាផានុម ខេត្តប៉ាតានី ខេត្តយ៉ាឡា ខេត្តរ៉ាណុង ខេត្តសាមុតសាខន និងខេត្តស៊ីងបុរី មិនមានកត់ត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលនេះទេ។

លោក Boontham Lertsukkheekasem អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយថា ចំនួនគ្រោះថ្នាក់ និងអ្នករងរបួសមានការថយចុះ ប៉ុន្តែករណីស្លាប់នៅតាមដងផ្លូវមានការកើនឡើងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ស្ថិតិបានបង្ហាញថា ក្នុងអំឡុងពេលនៃពិធីបុណ្យសង្រ្កានឆ្នាំថ្មីក្នុងឆ្នាំ២០២១ ប្រទេសថៃបានកត់ត្រាគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ២ ៣៦៥ករណីដែលបានឆក់យកជីវិតមនុស្សចំនួន ២៧៧នាក់ និងអ្នករងរបួសចំនួន ២ ៣៥៧ នាក់។ ការបើកបរហួសល្បឿនកំណត់ គឺជាមូលហេតុធំបំផុតនៃគ្រោះថ្នាក់ទាំងនោះ (៣២,០១ភាគរយ) បន្ទាប់មកគឺការបើកបរក្នុងស្ថានភាពស្រវឹង (២៨,២៩ភាគរយ) និងការជិះខុសគន្លងផ្លូវ (១៨,២៧ភាគរយ)។

នៅក្នុងករណីគ្រោះថ្នាក់ទាំងនោះ មានករណីម៉ូតូចំនួន ៨៦,០១ភាគរយ បន្ទាប់មករថយន្តដឹកទំនិញ (៦,១៧ភាគរយ) និងរថយន្ត (២,៦៧ភាគរយ) ។

នៅមុនពេលពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីក្នុងឆ្នាំនេះ ប្រទេសថៃបានកំណត់គោលដៅសម្រាប់ខេត្តនីមួយៗ ដើម្បីកាត់បន្ថយចំនួនគ្រោះថ្នាក់ ករណីស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានយ៉ាងហោចណាស់ ៥ភាគរយ បើធៀបទៅនឹងអត្រាជាមធ្យមក្នុងពិធីបុណ្យក្នុងរយៈពេល ៣ឆ្នាំកន្លងមក៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!