ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Karimata Asushi ភារធារីស្តីទី នៃស្ថានទូតជប៉ុន តំណាងឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតី និងកាត់ខ្សែបូ សម្ពោធសមិទ្ធិផលនានា ក្នុងគម្រោងការពារទឹកជំនាន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលពិធីប្រព្រឹត្តទៅស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។