ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនចេញឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជូនមេឃុំណាមួយនោះទេ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅពេលខាងមុខនេះ ប្រជាពលរដ្ឋស្រឡាញ់គណបក្សនយោបាយណាសូមបោះឆ្នោតជូនគណបក្សហ្នឹងទៅ តែសម្តេចមិនចេញឃោសនាជូនមេឃុំណាមួយនោះទេ។

ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមិនចេញធ្វើការឃោសនាដើម្បីមេឃុំណាមួយនោះទេ គឺទុកឱ្យបេក្ខជន មេឃុំធ្វើការឃោសនាដើម្បីយកសន្លឹកឆ្នោតដោយខ្លួនឯងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅពេលខាងមុខនេះដោយខ្លួនឯង ហើយស្នើសុំធានាកុំឱ្យមានហិង្សា កើតឡើងដោយរូបភាពណាមួយ។

សម្តេចតេជោបានថ្លែងបញ្ជាក់ថា “ខ្ញុំមិនចេញឃោសនាសបោះឆ្នោតសម្រាប់មេឃុំណាមួយនោះទេ ទុកឱ្យមេឃុំនាំគ្នាធ្វើការឃោសនាដោយខ្លួនឯងទៅ តែខ្ញុំសូមអំពាវនាវដល់គ្រប់ទីកន្លែងទាំងអស់ខិតខំដើម្បីឱ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោត និងជ្រើសរើសដោយសេរី ស្រឡាញ់គណបក្សមួយណា ស្រឡាញ់បេក្ខជនមួយណាបោះឱ្យបេក្ខជនមួយហ្នឹងទៅ”។

សម្តេចតេជោលើកឡើងថាប្រជាពលរដ្ឋដឹងហើយអ្វីដែលត្រូវធ្វើ និងអ្វីមិនត្រូវធ្វើ ពីព្រោះនៅពេលគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអំណាចបងប្អូនប្រជាពលរដ្ឋ យល់ឃើញយ៉ាងម៉េច រស់នៅយ៉ាងម៉េច និង និយាយតាមមួយបែបថ្មីបើសិនគណបក្សប្រជាជនឈ្នះដឹកនាំប្រទេស អ្នកណា គណបក្សណាក៏រស់នៅបានដែរ។

សម្តេចតេជោបានបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅពេល ខាងមុខនេះមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៧ ប៉ុន្តែក៏មានគណបក្សនយោបាយមួយចំនួនមិនបានចូលរួមប្រកួតប្រជែងបោះឆ្នោត ឃុំ តែគាត់ត្រៀមចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រវិញ។

សម្តេចតេជោបានមានប្រសាសន៍ថា “អីចឹងខ្ញុំមិនធ្វើការឃោសនានោះទេ ប៉ុន្តែសូមកុំឱ្យមានហិង្សាឱ្យសោះ នៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា មិនថាហិង្សាទៅវ៉ៃតប់គ្នា ឬហិង្សាពាក្យសំដីនោះទេ”។

សម្តេចតេជោបានអះអាងថាបរិយាកាសនយោបាយអព្យាក្រឹត្យពិតជាចាំបាច់ធ្វើសកម្មភាពនូវការឃោសនាបោះឆ្នោត ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបង្កលក្ខខណៈសម្បត្តិដល់គណបក្សនយោបាយទាំងអស់ឱ្យមានគ្រប់ៗគ្នា។

ទន្ទឹមនេះ សម្ដេចតេជោបានលើកជាឧទាហរណ៍ថា បើគណបក្សប្រជាជនធ្វើការជួបជុំនៅកន្លែងណាមួយ គណបក្សផ្សេងក៏មានសិទ្ធិធ្វើការជួបគ្នានៅកន្លែងនោះដែរ ពោលគឺទាំងគណបក្សកាន់អំណាច និងគណបក្សមិនកាន់អំណាចអាចធ្វើបានដូចគ្នា។

សម្តេចតេជោបន្ដថា ការធ្វើបែបនេះគឺបរិយាកាសនយោបាយស្ងប់ស្ងាត់នៅក្នុងពេលបោះឆ្នោត ហើយជាការប្រកួតប្រជែងមួយសម្រាប់ការគ្រប់គ្រងបន្តនៅមូលដ្ឋាន។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានបន្ថែមថាសម្រាប់ថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គឺនៅថ្ងៃទី២១ ខែឧសភា ដែលសម្តេចនឹងចេញដំណើរទៅក្រៅប្រទេស ហើយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ សម្តេចនឹងត្រឡប់មកវិញ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!