ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបន្តអនុវត្តកម្មវិធីទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដែលជាកម្មវិធីទេសចរណ៍មួយជួយដល់សហគមន៍ ការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តកម្មវិធីទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដែលជាកម្មវិធីទេសចរណ៍មួយជួយដល់សហគមន៍ ការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិ។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចសង្កេតឃើញថា នៅឆ្នាំនេះមានការលេចឡើងនូវតំបន់ទេសចរណ៍ថ្មីៗជាច្រើន ដែលបានផ្សារភ្ជាប់ទៅនឹងការលើកកម្ពស់បរិស្ថាន ដែលបានចូលរួមចំណែក ក្នុងការទាក់ទាញប្រជាជនឱ្យធ្វើដំណើរកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កន្លងទៅនេះ។

ថ្លែងក្នុងសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «អ្វីសំខាន់ដែលយើងសង្កេតឃើញ គឺការបង្កើតនូវសហគមន៍ទេសចរណ៍នានា ដែលមានការគួបផ្សំរវាងផ្នែកបរិស្ថាន និងក្រសួងទេសចរណ៍។ ឥឡូវគេប្រើប្រាស់ ទេសចរណ៍ផ្សាភ្ជាប់ទឹកដី។ ចំណុចនេះគួរត្រូវបានពង្រឹង ពង្រីកវានៅគ្រប់ទីកន្លែងទាំងអស់ ធ្វើម៉េចឱ្យពលរដ្ឋរបស់យើងធ្វើទេសចរណ៍ ប៉ុន្តែផ្សាភ្ជាប់ជាមួយទឹកដី ស្រលាញ់បរិស្ថាន ហើយប្រើប្រាស់បរិស្ថាននេះ ដើម្បីទាញយកលុយជាជាងកាប់ឈើ បាញ់សត្វ ដែលវាធ្វើឱ្យហិនហោចទៅដល់បរិស្ថាន»។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសង្កេតឃើញថា នៅតាមមូលដ្ឋានភូមិឃុំពេលនេះ បានកែច្នៃតំបន់ទេសចរណ៍របស់ខ្លួនបានយ៉ាងល្អជាពិសេសខេត្តបាត់ដំបង ដែលជាខេត្តទាក់ទាញទេសចរណ៍បានច្រើនជាងគេ នៅក្នុងអំឡុងបុណ្យចូលឆ្នាំនេះ។ សម្តេចក៏សង្កេតឃើញពីការយកចិត្តទុកដាក់របស់មេភូមិមេឃុំ នៅតាមមូលដ្ឋាន ចំពោះភ្ញៀវទេសចរ ដែលបានជួបសំណេះសំណាល និងថ្លែងអំណរគុណភ្ញៀវទេសចរផងដែរ។

សម្តេចបានគូសបញ្ជាក់ថា តំបន់ទេសចរណ៍ទាំងឡាយបានក្លាយជាកន្លែងទាក់ទាញប្រជាជន។ សម្តេចក៏បានកោតសរសើរដល់ពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន ដែលគាត់ស្រលាញ់បរិស្ថាន និងទេសចរនៅតំបន់ទាំងនោះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!