ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីស្ថានភាពនៃការងារគ្រប់គ្រង ដឹកនាំមន្រ្តីពន្ធនាគារ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ
ពាក់ព័ន្ធមួយចំនួនទៀត។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺដើម្បីរួមគ្នាពិនិត្យ ពិភាក្សានិងដោះស្រាយបញ្ហាមួយចំនួន ដែលជាសំណូមពររបស់ អគ្គនាយកដ្ឋានពន្ធនាគារ ៕