ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០២២ ឯកឧត្តមឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ និងក្រុមការងារបានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសពអតីតយុទ្ធជនឈ្មោះ ក្លឹម សារ៉ាយ ភេទប្រុស អាយុ៥០ឆ្នាំ មុខសញ្ញាពិការ ជាសមាជិកសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២២ នៅភូមិទំបន់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ក្នុងការចុះសួរសុខទុក្ខនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា និងក្រុមការងារបាននាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤,០០០,០០០រៀល ជូនដល់គ្រួសារសព និងសូមឱ្យក្រុមគ្រួសារសពកាត់ចិត្ត ព្រោះមនុស្សគ្រប់រូបចៀសមិនផុតពីការស្លាប់នោះទេ ហើយរូបគាត់ស្លាប់ទៅ គាត់បានបំពេញកាតព្វកិច្ចជូនជាតិរួចរាល់ហើយ សំខាន់មនុស្សរស់ ត្រូវមើលថែទាំសុខភាពឱ្យបានល្អ ដើម្បីដឹកនាំក្រុមគ្រួសារបន្ត និងជាម្លប់សម្រាប់កូនចៅ ព្រោះសុខភាពសំខាន់ណាស់ ៕