ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រទេសសិង្ហបុរី និងនូវែលសេឡង់ បង្កើតភាពជាដៃគូក្នុងវិស័យសេដ្ឋកិច្ចបៃតង និងការប្រែប្រួលអាកាសធាតុ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បាននិយាយក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern កាលពីថ្ងៃទី១៩ ខែមេសាថា ប្រទេសសិង្ហបុរី និងនូវែលសេឡង់នឹងធ្វើការងារជាមួយគ្នាយ៉ាងជិតស្និទ្ធបន្ថែមទៀតទៅលើវិស័យសេដ្ឋកិច្ចបៃតង និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

លោកនាយករដ្ឋមន្ត្រី Lee បាននិយាយថា វិស័យថ្មីនៃកិច្ចសហប្រតិបត្តិការនេះនឹងបើកការផ្តួចផ្តើមគំនិតថ្មីនៅក្នុងបច្ចេកវិជ្ជាផ្លាស់ប្តូរថាមពល ទីផ្សារកាបូន ការដឹកជញ្ជូន និងការគ្រប់គ្រងកាកសំណល់ប្រកបដោយចីរភាព ក៏ដូចជាវិស័យអាកាសចរណ៍ប្រកបដោយចីរភាព កិច្ចសហការអាជីវកម្ម និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។ វាក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីទាំងពីរក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ពួកគេក្នុងការចាប់យកឱកាសសម្រាប់កំណើនសេដ្ឋកិច្ចបៃតង។

បម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតងនឹងក្លាយជាសសរស្តម្ភទី៥ នៅក្នុងភាពជាដៃគូរវាងប្រទេសសិង្ហបុរី និងនូវែលសេឡង់ ដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដែលលោកស្រីនាយករដ្ឋមន្ត្រី Ardern ទៅទស្សនកិច្ចនៅប្រទេសសិង្ហបុរីក្នុងឆ្នាំ២០១៩។

នៅក្នុងសន្និសីទសារព័ត៌មាននោះ លោកនាយករដ្ឋមន្ត្រី Lee ក៏បានទទួលស្គាល់អំពីវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមរួមគ្នារវាងប្រទេសទាំងពីរ ហើយភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងក្នុងតំបន់ដែលជាកង្វល់រួមផងដែរ។ ពួកគេបានឯកភាពគ្នាទៅលើសារៈសំខាន់នៃស្ថាបត្យកម្មតំបន់ដោយការបើកចំហ និងមានការរួមបញ្ចូល ព្រមទាំងការគាំទ្រដល់តួនាទីស្នូលរបស់អាស៊ាន។ ពួកគេបានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅក្នុងប្រទេសសិង្ហបុរីរបស់លោកស្រីនាយករដ្ឋមន្ត្រី Ardern ពីថ្ងៃទី១៨-២០ ខែមេសា ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីវិស័យអាកាសចរណ៍ប្រកបដោយចីរភាព ហើយពួកគេនឹងបង្កើតក្រុមការងារមួយស្តីពីខ្សែសង្វាក់ផ្គត់ផ្គង់៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!