រតនគិរី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២–
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រី វេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ហ្វារូហ្វ ហ្វូយូហ្សាត (Foroogh Foyouzat) តំណាងអង្គការ UNICEF ប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ នៅមណ្ឌលសុខភាពបរខាំ ខេត្តរតនគិរី និងបានបន្តដំណើរទៅកាន់ច្រកព្រំដែនអន្តរជាតិអូយ៉ាដា ខេត្តរតនគិរី ដើម្បីសាកសួរ និងពិនិត្យស្ថានភាពជំងឺកូវីដ-១៩ រួមទាំងដំណើរការចាក់វ៉ាក់សាំងផងដែរ។