នៅល្ងាចថ្ងៃព្រហស្ប៏ ទី២១ ខែមេសា ឆ្នាំ២០២២
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្ត្រីក្រោមឱវាទ មកចូលរួមគោរពវិញ្ញាណក្ខន្ឋ និងនាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន ៥,០០០,០០០រៀល ចូលបច្ច័យ សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដែលបានពលីជីវិតក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
បច្ចុប្បន្ន សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល៕