នៅយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្ត្រីក្រោមឱវាទ ចូលរួមគោរពវិញ្ញាណក្ខន្ឋ និងនាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន ៥,០០០,០០០រៀល ចូលបច្ច័យ សពលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដែលបានពលីជីវិតក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
បច្ចុប្បន្ន សពលោកវរសេនីយ៍ត្រី ជុច សុភា ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។