ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនី យ៍ឯក ស ថេត ប្រកាសដកតួនាទី ដកសក្តិមន្ត្រីនគរបាល បើរកឃើញធ្វើអ្វីដែលខុស ច្បាប់ ដើម្បីកុំឱ្យខូចកេរ្តិ៍ឈ្មោះនគរបាលដែលស្មោះត្រង់បម្រើជាតិ និងប្រជាពលរដ្ឋ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់លោកស្នងការរង លោកអធិការ លោកនាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធទាំងអស់ មិនត្រូវធ្វើអ្វីដែលខុសច្បាប់ណា មួយនោះទេ បើរកឃើញកំហុស និងមានភស្តុតាងច្បាស់លាស់ នោះនឹងត្រូវដកតួនាទី ឋានន្តរសក្តិ ឬអនុវត្តតាមវិន័យកងកម្លាំង បើធ្ងន់ធ្ងរត្រូវបញ្ជូនទៅអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ ថ្លែងក្នងពិធីប្រកាសផ្ទេរភារ កិច្ច និងតែងតាំងមុខតំណែង នាយនគរបាលជាតិ នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត មានប្រសាសន៍ថា កងកម្លាំងទាំងអស់ត្រូវធ្វើការតាមដាន គ្រប់គ្រងឱ្យបានច្បាស់លាស់ នូវជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅដោយខុសច្បាប់ នៅក្នុងរាជធានីភ្នំពេញ និងត្រូវមានផែនការច្បាស់លាស់ក្នុងការ រៀបចំចាត់ចែងកម្លាំង ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាការផ្តល់សេវាសាធារណៈទូទៅ ជូនប្រជាពលរដ្ឋឱ្យបានល្អ ។
ជាពិសេសការងារបង្ការ និងជួយសង្គ្រោះករណីមានអគ្គិភ័យ កម្លាំងជំនាញត្រូវត្រៀមជាប្រចាំដើម្បីចេញសង្គ្រោះឱ្យបានឆាប់ និងទាន់ពេលវេលា៕