ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

វិញ្ញាសាថ្មី «ហែលជើងទា» ជាយុទ្ធសាស្រ្តថ្មី ក្នុងការស្វែងរកមេដាយ ពីស៊ីហ្គេម ២០២២ នៅប្រទេសវៀតណាម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២

កីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជាចំនួន០៦នាក់ លើផ្នែកវិញ្ញាសាថ្មី ហែលជើងទា (Fin Swimming) កំពុងត្រូវបានសហព័ន្ធខ្មែរកីឡាហែលទឹកជំរុញការហ្វឹកហាត់បង្កើនគុណ ភាពបច្ចេកទេស ដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២២ នៅប្រទេស វៀតណាម ដែលនេះជាយុទ្ធសាស្ត្រថ្មីមួយ ក្នុងការស្វែងរកមេដាយ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកគូសបញ្ជាក់ថា ក្រុមកីឡាករ កីឡាការិនី កំពុងបង្កើនការហ្វឹកហាត់លើវិញ្ញាសា ហែលជើងទា (Fin Swimming) ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេស វៀតណាមពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២។ តាមរយៈវិញ្ញាសាថ្មីនេះ គឺជាគោលដៅយុទ្ធ សាស្ត្រថ្មីមួយទៀត ក្នុងការសំឡឹងស្វែងរកមេដាយ ក្នុងការប្រកួតហ្គេមដ៏ធំប្រចាំតំបន់អាស៊ី អាគ្នេយ៍ រៀងរាល់២ឆ្នាំម្តងនេះ។

លោកអគ្គលេខាធិការបន្ថែមថា តាមពិតវិញ្ញាសា ហែលជើងទានេះមិនខុសគ្នា ប៉ុន្មាន ទេពីវិញ្ញាសាហែលទឹក ដោយគ្រាន់តែប្រើប្រាស់សម្ភារជើងទា ឬកន្ទុយត្រី ក្នុងការប្រកួត។ «នេះជាអ្វីដែលយើងកំពុងគិតគូផងដែរ ប្រសិនបើលទ្ធផលល្អ ក្នុងស៊ីហ្គេម ២០២២ នៅ វៀតណាម នោះយើងនឹងរៀបចំជាយុទ្ធសាស្ត្រនូវវិញ្ញាសាថ្មី នេះដាក់បញ្ចូលក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឋានៈកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះជា ប្រវត្តិសាស្ត្រផងដែរ»។

លោក ហែមថុន ពន្លឺ គ្រូបង្វឹកជម្រើសជាតិផ្នែកវិញ្ញាសាហែលជើងទា នៃសហព័ន្ធ ខ្មែរកីឡាហែលទឹកបានបញ្ជាក់ដែរថា ការហ្វឹកហាត់ត្រៀមនេះត្រូវបាន ធ្វើឡើងពីរពេល ក្នុង១ថ្ងៃៗ ដោយពេលព្រឹក៣ម៉ោង និងពេលល្ងាច៣ម៉ោង។ លក្ខណៈបច្ចេកទេសនៃហែល ជើងទានេះត្រូវបានបែងចែកជាពីរ គឺ Bi Fin ដោយត្រូវហែលតាមរបៀបសេរី និងបំពាក់បំពង់ ដកដង្ហើមមិនអនុញ្ញាតឱ្យងើបមុខទេ។ ចំណែកឯវិញ្ញាសា Surface ត្រូវបំពាក់ជើងទាធំ (ដូច កន្ទុយត្រី) ដោយគោះជើង និងប្រើបំពង់ដកដង្ហើមដូចគ្នា។

សម្រាប់សមាសភាពកីឡាករ កីឡាការិនី ហែលជើងទានេះ មានចំនួន៦នាក់ គឺកីឡាករ ០៤នាក់ លឹម កែវ ឧត្តម លឹម សុខវឌ្ឍន៍នន្ទ ទួន ទិត្យសត្យា និងឆោម ច័ន្ទថុន។ កីឡាការិនី០២នាក់ គឺកាំង ម៉ុយនីន និងឃឺន ប៊ុនពេជ្រមរកត។

សូមបញ្ជាក់ថា វិញ្ញាសាសរុបចំនួន១២ ដែលកម្ពុជានឹងចូលរួមប្រកួតនេះ ដូចជា វិញ្ញាសា ១០០ម៉ែត្រ Bi Fin (បុរស-នារី), ៥០ម៉ែត្រ Surface (បុរស-នារី), ១០០ម៉ែត្រ Surface (បុរស-នារី), ៨០០ម៉ែត្រ Surface (នារី), ១៥០០ម៉ែត្រ Surface (បុរស), បណ្តាក់៤ ដង ១០០ម៉ែត្រ Surface (បុរស-នារី), បណ្តាក់៤ដង ២០០ម៉ែត្រ Surface (បុរស-នារី) និងបណ្តាក់៤ដងចម្រុះ ១០០ម៉ែត្រ Bi-fin៕

Filed in: កីឡា

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!