ខេត្តកណ្តាល៖នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាល និងមន្ត្រីក្រោមឱវាទ អមដំណើរឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងេង ជួ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ
ចូលរួមគោរពវិញ្ញាណក្ខន្ឋ និងបំពាក់ឋានន្តរស័ក្ដិជាកិច្ចបច្ឆាមរណៈ ជូនសពមន្ត្រីនគរបាល០២រូប ដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាលគឺ:
១-សពលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ។
សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
២-សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រីផ្នែកប្រឆាំងគ្រឿងញៀន។សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនានៅគេហដ្ឋាននៃសព ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង នាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ចូលរួមរំលែកទុក្ខក្នុង០១សព ចំនួន ៥,០០០,០០០រៀល។
លោកឧត្តមសេនីយ៍ទោស្នងការ បាននាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ចូលរួមរំលែកទុក្ខក្នុង០១សព ចំនួន ៤,០០០,០០០រៀល។