ខេត្តកំពត ៖ ថ្ងៃសុក្រទី២២ ខែមេសា ឆ្នាំ ២០២២
តើពិតដូចជាការលើកឡើងពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពតដែទេ? ពួកគាត់បានប្រាប់ឲ្យអ្នកសារព័ត៌មានយើងដឹងថា មានទីតាំងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរដ៏ធំមួយកន្លែងដែលមានម្ចាស់សៃវៀន ឈ្មោះ នី កំពុងបើកដំណើរការលេងយ៉ាងរលូន មិនដែលឃើញថាសមត្ថកិច្ចឬអាជ្ញាធរពាក់ពន្ធណា ចុះណែនាំឬបង្ក្រាបនោះឡើយ។
ប្រភពបានបន្តឲ្យដឹងទៀតថា៖ ទីតាំងនេះគេបើកលេងជាយូរណាស់មកហើយ ឈ្មោះ នី ជាម្ចាស់សង្វៀន បានរត់ការគ្រប់ច្រកល្ហក់ ដើម្បីឲ្យអាជ្ញាធរ និងសមត្ថកិច្ច ពាក់ពន្ធ័ ជួយរក្សាភាពស្ងៀមស្ងាត់ ពោលគឺបើកភ្លើងខៀវអោយគេលេងយ៉ាងសេរី ចំពោះ អាជ្ញាធរមានសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្ភឡើយ ។
ប្រភពដដែល៖ ចំពោះទីតាំងល្បែងសុីសងខុសច្បាប់មួយនេះ ពីមួយថ្ងៃទៅមួយថ្ងៃគេឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករ ពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់។
ពលរដ្ឋដាក់ការសង្ស័យថា៖ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងខាងលើ អស់ហើយទេដឹង ឬមួយខ្លាចបែកឆ្នាំងបាយបានជាមិនហ៊ានបង្ក្រាបទើបបណ្ដែតបណ្ដោយឲ្យបុគ្គលឈ្មោះ នី (ម្ចាស់សៃវៀន) បានបើកលេងបញ្ជល់មាន់ និងវង់បៀរ អាប៉ោង ទ្រង់ទ្រាយធំ យ៉ាងដូចនេះទៅវិញ។
ប្រភពបន្តថា៖ល្បែងស៊ីសងគ្រប់ប្រភេទនេះហើយដែលជាដើមចម បង្កឲ្យមានបទល្មើស ចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
ជាហេតុនាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងមូលដ្ឋានជាដើម។
ពាក់ព័ន្ធរឿងល្បែងសុីសងខុសច្បាប់ដែលមានម្ចាស់សៃវែនឈ្មោះលោក នី ខាងលើនេះ បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងស៊ីសង ជល់មាន់ និងអាប៉ោងខាងលើនេះផងទាន។
ហើយបងប្អូនប្រពលរដ្ឋ មានសង្ឃឹមនឹងជឿជាក់លើលោក ព្រាប សាមិត្ត អធិការក្រុងបូកគោ
ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្ដកំពតនិង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត មេត្តា មានចំណាត់ការចំពោះករណី ល្បែងស៊ីសងខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ផង ៕
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!