ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២–
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ដើម្បីអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីបញ្ហាទឹកក្នុងតំបន់អាស៊ីប៉ា-ស៊ីហ្វិក ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» នៅទីក្រុងខឹម៉ាម៉ូតុ ប្រទេសជប៉ុន។