ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទំនប់ទ្វារទឹកស្ទឹងឆ្វេង ជាចំណុចប្រសព្វស្រុកចំនួនបីមាន ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាស

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ចាម ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២

​នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដដំណើរដោយអភិបាលរងខេត្ត និងប្រធានមន្ទីរ ជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាស បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទំនប់ទ្វារទឹកស្ទឹងឆ្វេង ដែលស្ថិតនៅចំណុច ប្រសព្វនៃស្រុកចំនួនបីរួមមាន ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាស ដែលគិតមក ដល់ពេលនេះ បានសម្រេចការសាងសង់រួចរាល់ ១០០ភាគរយ។​

លោក អ៊ិម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា នេះជាសមិទ្ធផលថ្មីមួយក្នុងវិស័យធនធានទឹក ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺសំណង់ទ្វារទឹកដ៏ធំមួយដែលមានតម្លៃ ជាងកន្លះលាន ដុល្លារ ត្រូវបានផ្ដល់ជូនជាចំណងដៃដល់អ្នកភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ តាម ការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលអនុវត្តន៍គម្រោងដោយក្រសួងធនធានទឹក និង ឧតុនិយម។​

លោក អ៊ុម វិបុល បានបញ្ជាក់ថា សមិទ្ធផលដែលជាអំណោយរបស់សម្តចតេជោ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត រួមមានសំណង់បង្ហៀរទ្វារទឹកចំនួនពីរគឺ ទីមួយ មានប្រវែង១00ម៉ែត្រ និងតួសំណង់បង្ហៀរប្រវែង៦៨ម៉ែត្រ ទទឹង២៧ម៉ែត្រលើស្ទឹងឆ្វេង និងទ្វារទីពីរមានប្រវែង ២00ម៉ែត្រ និងតួសំណង់បង្ហៀរប្រវែង៥៤ម៉ែត្រ ទទទឹង២៧ម៉ែត្រ ដែលការសាងសង់ចាប់ ផ្ដើមពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ និងគ្រោងរួចរាល់មុនរដូវទឹកទន្លេឡើង។​

លោក អ៊ុម វិបុល បានឱ្យដឹងដែរថា សំណង់បង្ហៀរនៃទ្វារទឹកទាំងពីរនេះបានផ្តល់ផល ប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងឃុំច្បារអំពៅ ស្រុកបាធាយ អាចស្រោចស្រពស្រូវរដូវវស្ស ៧0ហិកតា និងស្រូវប្រាំង៥០៧ហិកតា ស្មើនឹង៨១៤គ្រួសារ និងប្រជាពលរដ្ឋក្នុងឃំផ្ដៅជុំ ឃុំសូទឹប និងឃុំព្រៃចារ ស្រុកជើងព្រៃ សម្រាប់ស្រូវប្រាំងបានប្រមាណជាង១៦០ហិកតា ស្មើនឹង៨៨៥គ្រួសារ និងប្រជាពលរដ្ឋក្នុងឃុំព្រែកកុយ ស្រុកកងមាស សម្រាប់ស្រូវប្រាំង បាន១១០ហិកតា។​ប្រជាពលរដ្ឋទាំងបីស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋគ្រប់ៗគ្រួសារ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!