ថ្ងៃ២៣ខែមេសាឆ្នាំ២០២២
ខេត្ដកំពង់ធំ៖បើតាមសេចក្តីរាយការណ៍ពីពលរដ្ឋនិងមន្រ្តីសង្គមស៊ីវិលបានឲ្យដឹងថា សព្វថ្ងៃនេះ ឈ្មោះចាប សារ៉ន កំពុងតែមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងនៅខេត្ដកំពង់ធំខាងគៀងគរប្រជាពលរដ្ឋចូលទៅកាប់ឈើនៅព្រៃឡង់ត្រង់ចំណុចអូស្ពង់និងអូអាចម៍ដែក ដែលស្ថិតនៅព្រំប្រទល់មុំបីខេត្ត គឺខេត្តស្ទឹងត្រែង,ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។
សេចក្តីរាយការណ៍បានបន្តថា ក្នុងមួយថ្ងៃៗលោកចាប សារ៉ន កាប់ឈើនិងដឹកជញ្ជូនមិនក្រោមពី២០ទៅ៣០គោយន្តកន្ត្រៃនោះទេហើយមិនមានមន្ដ្រីណាហ៑ានប៉ះពាល់នោះឡើយ ពោលគឺដឹកជញ្ជូនបានដោយរលួនមិនទាក់ក្រសែភ្នែកមន្ដ្រីណាម្នាក់នោះទេ។
មហាជនបានដាក់កាសង្ស័យថា ទំនងជា លោក ចាប សារ៉ន ត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចអស់ហើយទេដឹងបានជាមិនមានចំណាត់ការទៅលើលោកចាប សារ៉ន ទើបបណ្ដោយឲ្យលោកចាប សារ៉ន កាប់បំផ្លាញ់ឈើព្រៃឡង់បានយ៉ាងរលួនបែបនេះទៅវិញ។
ជុំវិញករណីខាងលើនេះសារព័ត៌មាន មិនអាចសុំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធណាមួយបានឡើយ ជាពិសេសគឺ លោក ចាប សារ៉ន។
ចំណែកព័ត៌មានពីក្រុមអ្នកអាឬជ្រៀកឈើនិងម្ជាស់គោយន្តកន្រ្តៃ នៅក្នុងព្រៃឡង់បានឲ្យដឹងថា ពួកគាត់អាជ្រៀកឈើនឹងដឹកជញ្ជូនឈើនេះគឺឲ្យឈ្មោះលោក ចាប សារ៉ន។វ(នៅមានត)
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!